បរទេស៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុក គ្រប់គ្រងការងារជំនួយយោធា របស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ ថាគោលបំណងសំខាន់ៗ របស់កងកម្លាំងយោធាអ៊ុយក្រែន នៅពេលនេះគឺជាការការពារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងមួយទៀតគឺការវាយលុកយកមកវិញ នូវទឹកដីដែលកំពុងកាន់កាប់ដោយរុស្សី។
លោក Mikhail Podoliak បានបញ្ជាក់ថា គោលបំណងសំខាន់ដំបូង របស់កងកម្លាំងយោធាអ៊ុយក្រែននោះ គឺជាការធានាឲ្យបាននូវ ការការពារបានទីតាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ តាមរយៈប្រព័ន្ធការពារ អាកាសដែលអ៊ុយក្រែន មានទាំងអស់ហើយវាគឺជា កាតព្វកិច្ចដែលអ៊ុយក្រែនត្រូវតែធ្វើ។
លោកបន្តថា៖ ដោយឡែកគោលបំណងសំខាន់ទី២ សម្រាប់អ៊ុយក្រែននោះ គឺជាការវាយលុយដណ្តើម យកទីតាំងទាំងឡាយ ដែលធ្លាប់ត្រូវបានកាន់កាប់ ដោយរុស្សីត្រឡប់មកវិញ ទាំងអស់ដូចជាតំបន់ Donetsk និងតំបន់ Lugansk ជាដើម៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
