ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំង កុំឲ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ រស់ឡើងវិញ

" "

យេរ៉ូសាឡឹម ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល កំពុងចូលរួមក្នុងយុទ្ធនាការការទូតមួយ ដើម្បីរារាំងមហាអំណាច ពិភពលោកពីការវិលត្រឡប់ ទៅកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយប្រទេសអ៊ីរ៉ង់។

អ៊ីស្រាអែល កំពុងធ្វើការ ដើម្បីបញ្ចុះបញ្ចូលសហគមន៍ អន្តរជាតិកុំឱ្យរស់ឡើងវិញ នូវផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដែលជាកិច្ច ព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ដែលស្វែងរកការទប់ស្កាត់កម្មវិធី នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ជាថ្នូរនឹងការដក ទណ្ឌកម្មលើប្រទេសនេះ នេះបើតាមមន្ត្រីម្នាក់ នៅក្រសួងការបរទេស អ៊ីស្រាអែល បានប្រាប់កាសែតស៊ីនហួ ក្នុងលក្ខខណ្ឌអនាមិក ។

" "

មន្ត្រីរូបនេះបានលើកឡើងថា “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មន្ត្រីអ៊ីស្រាអែល បានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយសមាជិកព្រឹទ្ធសភាអាមេរិក និងសមាជិក សភា ព្រមទាំងមន្ត្រីអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូល ពួកគេឱ្យទទួលយកជំហរ របស់អ៊ីស្រាអែល” ដោយបន្ថែមថា អ៊ីស្រាអែល ក៏បានផ្តល់ ឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុប ជាមួយនឹងព័ត៌មាន ស៊ើបការណ៍សម្ងាត់ថ្មី អំពីសកម្មភាព របស់ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

" "

អ៊ីស្រាអ៊ែលជឿថា ភាពលំបាកនា ពេលបច្ចុប្បន្ននៅក្នុងការ ចរចាអាចត្រូវបានដោះស្រាយ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាល អាណត្តិ នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា នេះបើយោងតាមមន្ត្រី។

អ៊ីស្រាអែល ដែលជាគូប្រជែង យ៉ាងយូរនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាត ឱ្យអ៊ីរ៉ង់ទទួលបានអាវុធបរមាណូ ដោយគ្មានបន្ទុក នៃទណ្ឌកម្ម និងផ្តល់មូល និធិដល់សម្ព័ន្ធមិត្ត របស់ខ្លួន រួមទាំងក្រុមហេសបូឡា ដែលជាក្រុមប្រដាប់ អាវុធលីបង់ និងជាសត្រូវដ៏សំខាន់ របស់អ៊ីស្រាអែល ។

លោក Lapid បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំនេះថា យ៉ាង ណា មិញ អ៊ីរ៉ង់ នៅ តែ រក្សា ថា កម្មវិធី នុយក្លេអ៊ែរ របស់ ខ្លួន មាន សន្តិភាព។ កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានជួបជាមួយអធិការ បតីអាល្លឺម៉ង់លោក Olaf Scholz នៅទីក្រុងប៊ែរឡាំង ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលកំពុងលេចចេញ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top