ព័ត៌មានអន្តរជាតិ

អតិផរណាអាល្លឺម៉ង់ ឈានដល់កម្រិតខ្ពស់ ក្នុងកំណត់ត្រា ៧,៩ភាគរយ នៅក្នុងខែសីហា

បឺលីន ៖ ការិយាល័យស្ថិតិសហព័ន្ធ (Destatis) របស់ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា អតិផរណានៅក្នុងប្រទេស សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បានកើនឡើង ដល់កម្រិតកំណត់ត្រា ៧,៩ ភាគរយ ជាលើកទីពីរក្នុងឆ្នាំនេះ នៅក្នុងខែសីហា ។

ប្រធានក្រុមហ៊ុន Destatis លោក Georg Thiel បានលើកឡើងថា វិធានការ របស់រដ្ឋាភិបាល ដូចជាសំបុត្រ តម្លៃថោក ៩ អឺរ៉ូ សម្រាប់ការដឹកជញ្ជូន សាធារណៈ និងការបញ្ចុះតម្លៃប្រេងឥន្ធនៈមាន “ឥទ្ធិពលធ្លាក់ចុះបន្តិច លើអតិផរណាទាំងមូល” ដោយប្រធាន Destatis លោក Georg Thiel បានបន្ដថា ការកើនឡើងតម្លៃ សម្រាប់ការដឹកជញ្ជូនថយចុះបន្តិចម្តងៗពី ១៦,៣ភាគរយក្នុង ខែឧសភា ដល់ ៣,៧ ភាគរយនៅក្នុងខែសីហា ។

ទោះជាយ៉ាងណាក៏ដោយ ការបញ្ចុះតម្លៃប្រេងឥន្ធនៈរបស់អាល្លឺម៉ង់ បានផុតកំណត់កាលពីសប្តាហ៍មុន ហើយតម្លៃបានហក់ឡើងភ្លាមៗ។ សាំងធម្មតាមានតម្លៃ ១,៩៩អឺរ៉ូ (២,០៣ ដុល្លារអាមេរិក) ក្នុងមួយលីត្រ ហើយមានតម្លៃថ្លៃជាង ២១,៦សេនកាលពីចុងខែសីហា។ ទន្ទឹមនឹងនេះដែរ តម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៨,២សេន ដល់ ២,១៦ អឺរ៉ូ នេះបើយោងតាមក្លឹបរថយន្តអាល្លឺម៉ង់ (ADAC) ។

លោក Thiel បាន បន្ដថា “មូលហេតុ ចម្បងសម្រាប់អតិផរណាខ្ពស់ គឺ នៅតែមានការឡើងថ្លៃ សម្រាប់ផលិតផល ថាមពល និង អាហារ ខណៈដែលតម្លៃម្ហូបអាហារបានកើនឡើង ១៦,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃថាមពលបានកើនឡើងច្រើនជាង ៤ដងលឿន ជាងកម្រិតអតិផរណា ហើយបានកើនឡើង ៣៥,៦ភាគរយ ទោះបីជាមានវិធានការសង្គ្រោះក៏ដោយ។

បើគ្មានការឡើងថ្លៃថាមពល និងអាហារទេនោះអតិផរណា តម្លៃទំនិញប្រើប្រាស់សរុបនៅក្នុងប្រទេស អាឡឺម៉ង់នឹងទាបជាង ៤,៤ភាគរយ បើយោងទៅតាម Destatis ។

ឧស្ម័នធម្មជាតិបានមើលឃើញថា មានការកើនឡើងខ្ពស់ជាពិសេស ៨៣,៨ភាគរយខណៈពេលដែលតម្លៃ សម្រាប់ប្រេងកំដៅពន្លឺកើនឡើងជាងទ្វេដង។ ក្នុងចំណោមផលិត ផលម្ហូបអាហារ តម្លៃខ្លាញ់ និងប្រេង ដែលអាចបរិភោគបាន ក៏ដូចជាផលិតផលទឹកដោះគោ និងស៊ុតបានកត់ត្រា ការកើនឡើង យ៉ាងខ្លាំងបំផុតគឺ ៤៤,៥ ភាគរយ និង ២៦,៨ភាគរយរៀងគ្នា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top