ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ី ចុះចាញ់ និងចាកចេញពីតំបន់ស៊ីប ក្រោយអ៊ុយក្រែន វាយប្រហារយ៉ាងសន្ធាប់

" "

គៀវ ៖ រុស្ស៊ីបានចុះចាញ់ និងទុកចោលទឹកដី ដែលមានទំហំ ១០០០០ គីឡូម៉ែត្រការ៉េ ដែលខ្លួនដណ្តើម បានបន្ទាប់ពីការវាយលុក ដូចផ្លេកបន្ទោរដែលធ្វើឡើង ដោយអ៊ុយក្រែន កាលពីសប្តាហ៍មុន នេះបើតាមការបញ្ជាក់ របស់មន្ត្រីលោកខាងលិច។

ខណៈពេលដែលប្រភពបានគាំទ្រ ការទាមទាររបស់ទីក្រុងគៀវ ក្នុងការដណ្តើមយកដីទំហំ ៦០០០ គីឡូម៉ែត្រការ៉េ ពួកគេបានអះអាងថា ទីក្រុងម៉ូស្គូបានធ្វើការសម្រេចចិត្តបោះបង់ ចោលផ្ទៃដីដែលមានទំហំប៉ុនតំបន់ស៊ីប។

" "

ក្រុមមន្ត្រីបានឲ្យដឹងថា ឧត្តមសេនីយរុស្ស៊ី បានធ្វើ “ការសម្រេចចិត្តដ៏ល្អ” ក្នុងការកាត់បន្ថយខ្សែបន្ទាត់របស់ពួកគេ “ធ្វើឱ្យពួកគេកាន់តែការពារ និងលះបង់ទឹកដី ដើម្បីធ្វើដូច្នេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

" "

ការវាយលុករបស់អ៊ុយក្រែនឥឡូវនេះប្រឈមមុខនឹងឧបសគ្គសំខាន់ៗ រួមទាំងទន្លេ Oskil និងការចូលទឹកដីបិទតំបន់ Luhansk ដែលសម្រាប់ហេតុផលនយោបាយ ហើយកងទ័ពរុស្ស៊ីនឹងការពារយ៉ាងចាស់ដៃវិញ។

ប្រភពលោកខាងលិចម្នាក់ បានឲ្យដឹងថា ការវាយប្រហារ របស់ អ៊ុយក្រែន ជុំវិញ ភាគខាងជើង ទីក្រុង Kharkiv គឺជា ពេលវេលា ដ៏ មាន ឥទ្ធិពល មួយ ទាក់ទង នឹង ភស្តុភារប្រតិបត្តិការ និង ចិត្តសាស្ត្រ ។

មេបញ្ជាការរបស់អ៊ុយក្រែន បានយកឈ្នះលើជនជាតិរុស្សី ដោយការទាក់ទាញកងទ័ពដ៏ល្អបំផុត របស់ពួកគេទៅកាន់តំបន់ភាគខាងត្បូង ដែលមានទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រនៃតំបន់ Kherson ដែល “បានបង្កើតតំបន់នៃភាពទន់ខ្សោយ” នៅតំបន់ភាគខាងជើងជុំវិញទីក្រុង Kharkov៕

ប្រែសម្រួល ឈូក បូរ៉ា

To Top