ព័ត៌មានអន្តរជាតិ

យូអិន ៖ ពិភពលោក កំពុងដើរខុសទិសដៅ លើការប្រែប្រួលអាកាសធាតុ ដោយសារញៀននឹងឥទ្ធនៈហ្វូស៊ីល

យូអិន ៖ អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងការវាយតម្លៃ ដែលបង្ហាញថា ការបំភាយកំដៅផែនដី គឺខ្ពស់ជាង មុនការរាតត្បាត នៃមេរោគឆ្លង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

អង្គការឧតុនិយមពិភពលោក និងកម្មវិធីបរិស្ថាន របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា គ្រោះមហន្តរាយនឹងក្លាយទៅជារឿងធម្មតា ប្រសិនបើប្រទេសនានាបរាជ័យ ក្នុងការរំលាយ កាបូនឌីអុកស៊ីត ស្របតាមអ្វីដែលវិទ្យាសាស្ត្រអះអាងថា ត្រូវការដើម្បីការពារផលប៉ះពាល់ ដ៏អាក្រក់បំផុតនៃការឡើង កំដៅផែនដី។

ទីភ្នាក់ងារទាំងនោះបានចង្អុល ទៅទឹកជំនន់ដ៏ធំ របស់ប្រទេសប៉ាគីស្ថាន និង រលកកំដៅដែលធ្វើឲ្យដំណាំ របស់ប្រទេសចិនឆ្នាំនេះ ជាឧទាហរណ៍នៃអ្វីដែលត្រូវរំពឹងទុក ។

អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីខែមុនថា គ្រោះរាំងស្ងួត បានលេបត្របាក់តំបន់អាហ្វ្រិក និងគំរាមកំហែងមនុស្ស រាប់លាននាក់ជាមួយនឹងការ ខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះទំនងជានឹង បន្តដល់ឆ្នាំទី៥។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា “ទឹកជំនន់ គ្រោះរាំងស្ងួត រលកកំដៅ ខ្យល់ព្យុះខ្លាំង និងភ្លើងឆេះព្រៃ កាន់តែអាក្រក់ទៅៗ ដោយបំបែកកំណត់ត្រា ជាមួយនឹងភាពញឹកញាប់ នៃការប្រកាសអាសន្ន” ។

លោកបានបន្ថែមថា “មិនមានអ្វីថ្មីនោះទេ ពាក់ព័ន្ធទៅនឹងធម្មជាតិ អំពីទំហំថ្មី នៃគ្រោះមហន្តរាយទាំងនេះទេ។ ពួកគេគឺជាតម្លៃនៃការញៀន ឥន្ធនៈហ្វូស៊ីលរបស់មនុស្សជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top