ព័ត៌មានអន្តរជាតិ

អាមេរិក ពិចារណាដាក់ទណ្ឌកម្មចិន ដើម្បីរារាំងការឈ្លានពាន លើកោះតៃវ៉ាន់

បរទេស៖ រដ្ឋាភិបាលអាមេរិកកំពុងពិចារណា ថាតើត្រូវដាក់ទណ្ឌកម្មបន្ថែម លើប្រទេសចិន ដើម្បីការពារការឈ្លានពាន កោះតៃវ៉ាន់ ឬយ៉ាងណានោះ, សារព័ត៌មាន Reuters បានរាយការណ៍ថា ទីក្រុងតៃប៉ិកំពុងធ្វើការបញ្ចុះបញ្ចូល កិច្ចខិតខំប្រឹងប្រែង ទាំងនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងប៉េកាំង និងកោះនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សេតវិមានអាមេរិកកំពុង “ពិចារណាជម្រើសសម្រាប់កញ្ចប់ទណ្ឌកម្ម “លើប្រទេសចិន ដោយសារតែការភ័យខ្លាច ក្នុងចំណោមមន្ត្រីកោះតៃវ៉ាន់ និងលោកខាងលិចដែលថា ទីក្រុងប៉េកាំងកំពុងរៀបចំ “ការឈ្លានពាន” ដើម្បីបង្រួបបង្រួមជាមួយកោះនេះឡើងវិញដោយកម្លាំង នេះបើយោងតាមប្រភពមិនបញ្ចេញឈ្មោះដែលបានដកស្រង់ដោយ Reuters ។

ទោះបីជាប្រភពបានផ្តល់ព័ត៌មានលម្អិត តិចតួច អំពីវិធានការដែលកំពុងពិចារណាក៏ដោយ ពួកគេបាននិយាយថា កោះ តៃវ៉ាន់កំពុងជំរុញឱ្យមន្ត្រីអាមេរិក និងអឺរ៉ុបដាក់ទណ្ឌកម្ម ទោះបីជាកិច្ចខិតខំប្រឹងប្រែង បញ្ចុះបញ្ចូលទាំងពីរ ត្រូវបានគេរាយការណ៍ថា “នៅដំណាក់កាលដំបូង” ក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top