បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បានប្រកាសលាលែងពីតំណែង របស់លោកស្រីហើយ កាលពីថ្ងៃពុធម្សិលមិញនេះ។
លោកស្រី Andersson ក៏ជាមេដឹកនាំ នៃបក្សកាន់អំណាច Social Democratic ផងនោះបានប្រកាសចេញពីតំណែង នៅក្រោយពេលដែលបាន ទទួលស្គាល់បរាជ័យ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
លោកស្រីបានបញ្ជាក់ថា នឹងបញ្ជូនលិខិតលាលែងតំណែង នៅថ្ងៃព្រហស្បតិ៍នេះ។ បក្ស Social Democratic បានបរាជ័យក្នុងការបោះឆ្នោត ទៅឲ្យគណបក្ស Liberal Party ដែលក្នុងនោះបានទទួលសម្លេងគាំទ្រ ដល់ទៅ១៧៦កៅអី ក្នុងចំណោម៣៤៩កៅអី ក្នុងសភាខណៈដែលគណបក្ស របស់លោកស្រី Andersson បក្ស Left Party, Green Party និង Centre Party ទទួលបានសម្លេងគាំទ្រសរុប ត្រឹមតែ១៧៣ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី