ព័ត៌មានអន្តរជាតិ

របៀបវារៈ​នៃជំនួបរវាង មេដឹកនាំរុស្សី​និងចិន ​ត្រូវបានបង្ហាញ

បរទេស៖នាថ្ងៃទី១៥ខែកញ្ញានេះ ប្រធានាធិបតីចិនលោក Xi Jinping និងលោកប្រធានាធិបតីរុស្សី Vladimir Putin នឹងជួបពិភាក្សាគ្នាដោយផ្ទាល់ នៅក្នុងកម្មវិធីនៃកិច្ចប្រជុំរបស់អង្គការ Shanghai Cooperation Organization នៅក្នុងទីក្រុង Samarkand ។

របៀបវារៈនៃកិច្ចប្រជុំត្រូវបានប្រកាសប្រាប់ ដោយប្រឹក្សាផ្ទាល់របស់ប្រធានាធិបតីរុស្សីលោក Yury Ushakovថាលោក Putin និងលោក Xi នឹងធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាជម្លោះនៅអ៊ុយក្រែនយ៉ាង
ស៊ីជម្រៅផងនិងក៏ដូចជា បញ្ហានៅកោះតៃវ៉ាន់ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោក Ushakov បានបន្តទៀតថា៖នៅក្នុងស្ថានភាព នៃវិបត្តិរបស់សកលនៅពេលនេះ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំដ៏គួរឲ្យតាមដាន និងមានសារៈសំខាន់បំផុតមិនត្រឹមតែ សម្រាប់ជាផលប្រយោជន៍ទ្វេភាគីប៉ុណ្ណោះទេ តែវាក៏នឹងផ្តល់ផលប្រយោជន៍ យ៉ាងខ្លាំងទៅដល់ប្រទេស ក្នុងតំបន់និងអន្តរជាតិផងដែរ។

ទោះបីជាយ៉ាងណាក្តីកិច្ចប្រជុំរវាងមេដឹកនាំចិន និងរុស្សីលើកនេះ គឺនឹងមិនមានផែនការណាមួយក្នុងការចុះកុងត្រា ឬកិច្ចព្រមព្រៀងទៅលើឯកសារណាមួយដែរ ប៉ុន្តែដោយបញ្ជាក់ថាត្រឹមជាកិច្ចប្រជុំ បែបការងាររវាងមេដឹកនាំទាំងពីរប៉ុណ្ណោះ ហើយក៏នៅតែជាកិច្ចប្រជុំដ៏មានសារៈសំខាន់បំផុតដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top