គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា អ៊ុយក្រែន កំពុងពិចារណាបញ្ចប់តម្រូវការកាតព្វកិច្ចយោធារបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek។
លោកបានលើកឡើង ច្បាប់ដែលមាននៅពេលបច្ចុប្បន្ននេះគឺស្ថិតក្នុងរចនាប័ទ្មនៃតម្រូវការសេវាយោធាសម័យសហភាពសូវៀត។ រចនាប័ទ្មនេះគួរតែត្រូវបាន “លុបចោល” ហើយ “មិនអាច” ជារបៀបដែលកងទ័ពអ៊ុយក្រែនឆ្ពោះទៅមុខ បន្ទាប់ពីសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីបានបញ្ចប់នោះទេ។
លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានថា ការវិនិយោគពេលវេលារបស់មនុស្សក្នុង “ការរៀនពីរបៀបដើរដង្ហែគ្មានន័យ” ហើយថាសង្រ្គាមបច្ចុប្បន្នបានបង្ហាញថា បុរសវ័យក្មេងអាចត្រូវបានបណ្តុះបណ្តាលក្នុងរយៈពេលជាច្រើនខែ ជាជាងក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ។ លោក Shmyhal បានបន្ដថាការពិភាក្សាលើថាតើការផ្លាស់ប្តូរទាំងនេះនឹងត្រូវបានធ្វើឡើងឬយ៉ាណា ។
លោក Shmyhal បានបង្ហាញខ្លួន ដើម្បីលើកទឹកចិត្តដល់ការអនុម័តរចនាប័ទ្មសេវាកម្មយោធា ដែលបុរសទាំងអស់ត្រូវបានបណ្តុះបណ្តាលឱ្យបម្រើក្នុងរយៈពេល ២ ឬ ៣ខែបន្ទាប់ពីនោះពួកគេនឹងធ្វើបច្ចុប្បន្នភាពការបណ្តុះបណ្តាលរបស់ពួកគេ “រៀងរាល់ ១០ឆ្នាំម្តង” ។ លោកបានប្រៀបធៀបរចនាប័ទ្មនៃការបម្រើយោធានេះទៅនឹងអ្វីដែលបានប្រើនៅក្នុងប្រទេសអ៊ីស្រាអែល៕