ព័ត៌មានអន្តរជាតិ

ប្រទេសថៃឡង់ដ៏ ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់ ដោយសារភ្លៀងមូសុង

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថា ភ្លៀងមូសុងរដូវកាលថ្មីនេះត្រូវបានកំណត់ថា នឹងបោកបក់លើផ្នែកជាច្រើន នៃប្រទេសថៃឡង់ដ៏ ដែលបានទទួលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ កាលពីលើកមុនពីទឹកភ្លៀង ដែលបានកត់ត្រាទុក ។

នៅថ្ងៃព្រហស្បតិ៍នេះ ការិយាល័យធនធានទឹកជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីទឹកជំនន់ក្នុងខេត្តចំនួន២៤ សម្រាប់ថ្ងៃទី១៧ដល់២១ ខែកញ្ញា ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ទាំងនេះ ។

ភាគខាងជើង ភាគឦសាន កណ្តាល និងភាគខាងកើតប្រទេសថៃឡង់ដ៏ នឹងរងផលប៉ះពាល់ជាខ្លាំង ។ ការិយាល័យក៏បានជូនដំណឹង ដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យតាមដានស្ថានការណ៍ឲ្យបានដិតដល់ ដោយសារហានិភ័យ នៃកម្ពស់ទឹកបានហក់ឡើង យ៉ាងលឿន និងលើសសមត្ថភាពអាងស្តុកទឹក ។

ទីក្រុងបាងកក ទោះបីមិនស្ថិតក្នុងចំណោមខេត្តទាំង២៤ ដែលប្រកាសអាសន្នក៏ដោយ ក៏នៅតែស្ថិតក្នុងហានិភ័យនៃទឹកជំនន់ ដោយសារទឹកទន្លេចៅប្រាយ៉ាហូរកាត់ទីក្រុង ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រដ្ឋបាលក្រុងបាងកក បានរៀបចំប្រកាស អនុសង្កាត់ចំនួន៦ ក្នុងរាជធានីជាតំបន់គ្រោះមហន្តរាយធម្មជាតិ ដែលមានគ្រួសារជាង១០.០០០ និងដីកសិកម្មចំនួន២.០០០ហិកតា ត្រូវបានរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ ។

ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចកើតមានបន្ថែមទៀត ពេលនេះអាជ្ញាធរកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតំបន់ដែលមានជំនន់ទឹកភ្លៀង លើសពី៩០មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង ក៏ដូចជាតំបន់ដែលធ្លាប់ជួបប្រទះ នឹងការលិចលង់ និងទឹកជំនន់នាពេលកន្លងមកផ ងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top