ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីរុស្ស៊ី ជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការ UN ពិភាក្សាពីការនាំចេញគ្រាប់ធញ្ញជាតិ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថា វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានពិភាក្សាគ្នាអំពីបញ្ហានៃការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ ។

សេចក្តីថ្លែងការណ៍បានដាក់ថា “ការយកចិត្តទុកដាក់សំខាន់គឺត្រូវបានផ្តល់ទៅឱ្យការអនុវត្តកិច្ចព្រមព្រៀងកញ្ចប់ អ៊ីស្តង់ប៊ុលលើការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅ ក៏ដូចជាការនាំចេញអាហារ និងជីរបស់រុស្ស៊ី”  ដោយបញ្ជាក់ពីជំហរទៅវិញទៅមករបស់ភាគីទាំង២លើការធានា ។

តម្រូវការរបស់បណ្តាប្រទេសនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន ជាអាទិភាព ។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានជូនដំណឹងយ៉ាងលម្អិតអំពីវិធានការរបស់លេខាធិការដ្ឋាន និងទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់រាល់ឧបសគ្គសម្រាប់ការជំរុញការផ្គត់ផ្គង់ផលិតផលកសិកម្ម និងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ដោយបង្ហាញពីការប្តេជ្ញាចិត្តពេញលេញក្នុងការដោះស្រាយបញ្ហានេះ ។

យោងតាមសេចក្តីថ្លែងការណ៍ ភាគីទាំង២ក៏បានពិភាក្សាអំពីស្ថានភាពជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងបរិបទនៃដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិកាលពីថ្ងៃទី១ ខែកញ្ញា ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top