ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន និងរុស្ស៊ី សាទរចំពោះទំនាក់ទំនង យុទ្ធសាស្ត្រក្នុងការប្រឆាំងនឹង លោកខាងលិច

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ដោយភាគីទាំងពីរសាទរ ចំពោះទំនាក់ទំនងយុទ្ធសាស្ត្រ ក្នុងការប្រឆាំងនឹងលោកខាងលិច។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអង្គុយទល់មុខគ្នា នៅតុរាងមូលវែងៗពីរ អមដោយជំនួយការ មេដឹកនាំទាំងពីរបានជួបគ្នា នៅខាងក្រៅកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅអតីតប្រទេសអ៊ូសបេគីស្ថាន។

កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃ ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី នៅក្រៅប្រទេសចាប់តាំងពីថ្ងៃដំបូង នៃជំងឺរាតត្បាតរាតត្បាត និងសម្រាប់លោកពូទីន នូវឱកាសដើម្បីបង្ហាញថា ប្រទេសរុស្ស៊ីមិនមានភាពឯកោនោះទេ ទោះបីជាមានការខិតខំប្រឹងប្រែង របស់លោកខាងលិចក៏ដោយ។

លោក ស៊ី ជិនពីង បានប្រាប់លោកពូទីនក្នុងកិច្ចពិភាក្សាថា “ប្រទេសចិនមានឆន្ទៈក្នុងការ ខិតខំប្រឹងប្រែងជាមួយរុស្ស៊ី ដើម្បីទទួលតួនាទីជាមហាអំណាច និងដើរតួនាទីដឹកនាំ ដើម្បីបញ្ចូលស្ថិរភាព និងថាមពលវិជ្ជមានទៅក្នុងពិភពលោក ដែលរញ្ជួយដោយភាព ចលាចលក្នុងសង្គម” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top