ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានចិន មិនឲ្យធ្វើពាណិជ្ជកម្ម ណាមួយជាមួយ នឹងរុស្សីឡើយ

បរទេស ៖ អ្នកនាំពាក្យរបស់មន្ទីរ សេតវិមាន លោក John Kirby កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកមានបំណងចង់ឲ្យភាគីខាងចិន ក្នុងការឈរជំហជាមួយ នឹងខ្លួនដើម្បីប្រឆាំងទៅនឹងរុស្សី ចំពោះប្រតិបត្តិការ ដោយយោធារបស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន កន្លងមកនេះ ។

លោក Kirby បានថ្លែងប្រាប់ CNN ថា សាររបស់យើងទៅកាន់ប្រទេសចិន គឺធ្វើឡើងយ៉ាងច្បាស់ហើយថា វាគឺមិនមែនជាពេលវេលា សម្រាប់ធ្វើអាជីវកម្មជាមួយនឹងរុស្សី ដូចសព្វដងឡើយហើយការបរាជ័យ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្សី ឬការបន្តធ្វើអាជីវកម្មជាមួយនឹងរុស្សី នឹងធ្វើឲ្យចិននឹងក្លាយទៅជារដ្ឋ ដែលនៅដាច់ដោយ ឡែកជាមិនខាន ។

គួរឲ្យដឹងដែរថា កន្លងមកចិនតែងតែបានបដិសេធមិន ព្រមធ្វើការថ្កោលទោសរុស្សីឬ ដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្សីឡើយ ជុំវិញបញ្ហាលុកលុយអ៊ុយក្រែន ហើយចិនបែរជាបានធ្វើការអះអាងថា តួនាទីរបស់ណាតូ និងអាមេរិក កំពុងតែនាំឲ្យជម្លោះនេះ កាន់តែរីករាលដាលទៅវិញ នោះទេ។

ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលប៉េកាំង បានធ្វើការអំពាវនាវឲ្យភាគីរុស្សី និងអ៊ុយក្រែនក្នុងការស្វែងរកដំណោះស្រាយ បែបកាទូតសម្រាប់ជម្លោះលើកនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top