បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត បរទេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា មនុស្សជំនិត របស់លោកប្រធានាធិបតីរុស្សី លោក Vladimir Putin ម្នាក់ទៀតបានបាត់បង់ជីវិត នៅសប្តាហ៍នេះ ក្នុងពេលដែលលោកកំពុង បំពេញបេសកកម្មការងារមួយ ទៅកាន់តំបន់ភាគខាងកើត នៃប្រទេស ។
ទោះបីជាយ៉ាងណាក្តីអ្នកប្រភព ដដែលបានបញ្ជាក់ទៀតថាលោក Vladimir Nikolayevich Sungorkin ក្នុងវ័យ៦៨ឆ្នាំរូបនេះ បានស្លាប់ដោយសារជំងឺ ដាច់សរសៃឈាមខួរក្បាលភ្លាមៗ នៅក្នុងពេល កំពុងធ្វើដំណើរតាមផ្លូវ ។
លោក Sungorkin គឺជាប្រធានផ្នែកការីនិពន្ធ នៃ កាសែតរដ្ឋ Komsomolskaya Pravda បានបាត់បង់ជីវិត តាំងតែពីថ្ងៃពុធក្នុងពេលធ្វើដំណើរ ដោយអក្ការៈធម្មតាប៉ុន្តែភ្លាមៗ ក៏បានសន្លប់បាត់ស្មារតី និងដាច់ដង្ហើមស្លាប់តែម្តង ដោយមិនអាចជួយសង្រ្គោះ បានទាន់ពេលវេលាឡើយ ។
គួរឲ្យដឹងដែរថា ការបាត់បង់ជីវិត របស់លោក Sungorkin បានកើតឡើងនៅក្នុងរយៈពេល មិនដល់មួយខែផង បន្ទាប់ពីការបាត់បង់ជីវិតមនុស្ស ជំនិតរបស់លោក Putin ម្នាក់ ដែលមានឈ្មោះថា Ivan Pochorin ហើយគឺជាការបាត់បង់ជីវិត ដោយអាថ៍កំបាំងដោយអ្នកខ្លះ បាននិយាយថាគាត់បានធ្លាក់ពីលើទូក ស្លាប់នៅតំបន់ Vladivostok៕
ប្រែសម្រួល៖ស៊ុនលី