ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសច្បាប់ ទាក់ទងនឹងកោះតៃវ៉ាន់ របស់អាមេរិក

ប៉េកាំង៖ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់អ្វីដែលគេហៅថា “ច្បាប់គោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២” ដែលអនុម័តដោយគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក។

តាមរយៈការជំរុញឱ្យមានច្បាប់នេះ សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន បានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្ដីថ្លែងការណ៍រួម ចិន-អាមេរិកទាំង៣ នេះបើយោងតាមអ្នកនាំពាក្យលោក Zhu Fenglian។

លោក Zhu បានបន្ថែមថា ទង្វើនេះបានរំលោភលើការប្តេជ្ញាចិត្តដ៏ឧឡារិក ដែលធ្វើឡើងដោយភាគីអាមេរិក ហើយជាការញុះញង់យ៉ាងខ្លាំង ប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។

សេចក្តីព្រាងច្បាប់នេះ ពោរពេញទៅដោយព័ត៌មានមិនពិត និងការញុះញង់ ប៉ុនប៉ងទប់ចិនជាមួយតៃវ៉ាន់ បង្កើតឥទ្ធិពលបំផ្លិចបំផ្លាញ ជាមូលដ្ឋានលើសំណួរតៃវ៉ាន់ បង្វែរមូលដ្ឋានគ្រឹះនយោបាយចិន-អាមេរិក។ លោក Zhu បានកត់សម្គាល់ថា ទំនាក់ទំនង និងរារាំងការបង្រួបបង្រួមជាតិ និងការស្តារឡើងវិញរបស់ប្រទេសចិន។

លោក Zhu បាន អះអាងថា ច្បាប់នេះគឺជាច្បាប់ព្យាបាទ។ លោកបានជំរុញឱ្យសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន បញ្ឈប់ពាក្យសម្ដី និងទង្វើខុសឆ្គងទាក់ទងនឹងសំណួរតៃវ៉ាន់ ដោយគោរពតាមគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្ដីថ្លែងការណ៍រួម រវាងប្រទេសចិន-អាមេរិកទាំងបី និងបំពេញការប្តេជ្ញាចិត្ត ដ៏ឧឡារិករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់”។

លោក Zhu ក៏បានព្រមានអាជ្ញាធរ គណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ ឱ្យបោះបង់ការបំភាន់នៃការតាមរក “ឯករាជ្យភាពតៃវ៉ាន់” ដោយការសុំការគាំទ្រ ពីសហរដ្ឋអាមេរិក និងការគាំទ្រ ពីកម្លាំងខាងក្រៅផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top