ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋតម្រង់គ្នាជាជួរៗ ដើម្បីចូលមើលក្តារមឈូស របស់ព្រះមហាក្សត្រិយានី តម្កល់នៅលើកំពូលរយៈពេល ជាង១៤ម៉ោង ខណៈព្រះរាជា Charles យាងទៅកាន់ក្រុង Cardiff

ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា អ្នកកាន់ទុក្ខមកពីទូទាំងចក្រភពអង់គ្លេស និងជុំវិញពិភពលោក កំពុងតម្រង់ជួរពេញ១ថ្ងៃដើម្បីចូលមើលក្តារមឈូស របស់ព្រះមហាក្សត្រិយានី ខណៈដែលព្រះសពរបស់ ទ្រង់តម្កល់ទុកនៅក្នុងពិធីរបស់រដ្ឋ ។

អ្នកតាមដានក្នុងជួររដ្ឋាភិបាល បានប៉ាន់ប្រមាណថា ពេលវេលារង់ចាំគឺលើសពី១៤ម៉ោង ដោយជួរទាំងនោះមានចម្ងាយជិត៨គីឡូម៉ែត្រ ដោយឆ្លងកាត់ទីក្រុងឡុងដ៍ ។

ព្រះរាជា Charles III និងអ្នកម្នាង Camilla ដែលជាម្ចាស់ក្សត្រី នឹងយាងទៅប្រទេសវែលនៅថ្ងៃសុក្រនេះ សម្រាប់ការឈប់សម្រាកនាចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ពួកទ្រង់ទៅកាន់ប្រទេសចំនួន៤របស់ចក្រភពអង់គ្លេស ។

កាលពីថ្ងៃព្រហស្បតិ៍ ព្រះអង្គម្ចាស់ William បានមានបន្ទូលប្រាប់ដល់អ្នកមកថ្វាយព្រះពរថា ការដើរនៅពីក្រោយក្តារមឈូស របស់ព្រះមហាក្សត្រិយានី ក្នុងអំឡុងពេលដង្ហែរ កាលថ្ងៃពុធ បាននាំយកមកវិញ នូវអនុស្សាវរីយ៍នៃពិធីបុណ្យសព ព្រះមាតារបស់ព្រះអង្គក្នុងឆ្នាំ១៩៩៧ ដូច្នេះដែរ ។

ការអត្ថាធិប្បាយ របស់ទ្រង់បានកើតឡើងនៅគ្រា ដែលព័ត៌មានលម្អិតថ្មី នៃពិធីបុណ្យសព របស់ព្រះមហាក្សត្រិយានីនៅឯ Westminster Abbey នឹងប្រារព្វឡើងនៅថ្ងៃចន្ទ១៩ ខែកញ្ញា ត្រូវបានបង្ហាញឲ្យដឹង ។

គេបានដឹងថា នឹងមានភាពស្ងៀមស្ងាត់ថ្នាក់ជាតិរយៈពេល២នាទីនៅចុងបញ្ចប់នៃប្រព្រឹត្តទៅ ហើយក្បួនដង្ហែឆ្លងកាត់ទីក្រុងឡុងដ៍ នឹងធ្វើតាមក្រោយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top