ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក៖ ទណ្ឌកម្មប្រឆាំងរុស្សី មិនមានប្រសិទ្ធភាពឡើយ

បរទេស៖មន្ត្រីរដ្ឋាភិបាលអាមេរិកបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រម្សិលមិញនេះថាទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយ អាមេរិកក្នុងការ ប្រឆាំងរុស្សីមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ឡើយទៅដល់សេដ្ឋកិច្ចរបស់រុស្សី។

មន្ត្រីទាំងនោះក៏បានពោលអះអាងទៀតថា មិនត្រឹមតែមិនបានធ្វើឲ្យប៉ះពាល់ដល់រុស្សីនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យរុស្សីរកបានចំណូលកាន់តែច្រើនពីការនាំចេញថាមពលរបស់ខ្លួន ព្រមទាំងការពង្រឹងរូបិយវត្ថុរបស់រុស្សី នៅលើទីផ្សារថែមទៀតផង។

គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលចាប់ផ្តើមប្រតិបត្តិការលើប្រទេសអ៊ុយក្រែន មកប្រទេសរុស្សីបានក្លាយទៅជាប្រទេសដែលទទួលរងទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងគេនិងច្រើនជាងគេបំផុត របស់ពិភពលោកពីសំណាក់សហរដ្ឋអាមេរិកណាតូនិអឺរ៉ុប។

កាលពីដើមសប្តាហ៍កន្លងទៅនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានបង្ហាញពីរបាយការណ៍ សេដ្ឋកិច្ចប្រចាំឆ្នាំដោយអះអាងថាកំណើនរបស់រុស្សីកំពុងបន្តកើនឡើងហើយជឿជាក់ថាទណ្ឌកម្ម សេដ្ឋកិច្ចទាំងនោះគឺបានត្រឹមទទួល រងបរាជ័យប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top