ព័ត៌មានអន្តរជាតិ

CIA ប្រាប់ CNN ថាចិននឹងវាយយក កោះតៃវ៉ាន់ នៅឆ្នាំ២០២៧

បរទេស៖យោងតាមអ្នកឆ្លើយតបរបស់ទូរទស្សន៍ CNN ពីសំណាក់ការលើកឡើងដោយអនុប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក David Cohen កាលពី ថ្ងៃសុក្រម្សិលមិញនេះបានទស្សទាយថាប្រធានាធិបតិចិនលោក Xi Jinping មានបំណងចង់ឲ្យយោធារបស់គាត់អាចមានសមត្ថភាពក្នុងការវាយយកកោះតៃវ៉ាន់ឲ្យបានយ៉ាងហោចណាស់
នៅក្នុងឆ្នាំ២០២៧។

សេចក្តីថ្លែងរបស់លោក Cohen ត្រូវបានយកមករាយការណ៍ដោយអ្នកកាសែត CNN នាង Katie Bo Lillis ដែលកន្លងមកធ្លាប់បានអះអាងខ្លួនឯងថាលោក Xi មិនទាន់បានរៀបចំ ខ្លួនក្នុងការលុកលុយកោះតៃវ៉ាន់ឡើយប៉ុន្តែប្រហែលជាមានផែនការពង្រឹងសមត្ថភាពជាមុនដើម្បីអាចគ្រប់គ្រងកោះតៃវ៉ាន់ដោយប្រើកម្លាំងយោធា។

Lillis បានសរសេរសំដីរបស់លោក Cohen ទៀតថា៖លោក Xi មិនទាន់បានសម្រេចចិត្តនៅឡើយក្នុងការធ្វើបែបនេះប៉ុន្តែគាត់បានធ្វើការស្នើទៅឲ្យកងកម្លាំងយោធារបស់ចិនរួចរាល់ហើយត្រូវតែ ត្រៀមខ្លួននៅក្នុងទីតាំងមួយដែលលោកអាចចេញបញ្ជាឲ្យធ្វើសកម្មភាពវាយលុយបានគ្រប់ពេល។

គួរឲ្យដឹងដែរថារដ្ឋាភិបាលក្រុងប៉េកាំងតែងតែបានបញ្ជាក់ច្បាស់ហើយថាមានបំណងចង់ធ្វើការរួបរួមជាមួយនឹងកោះតៃវ៉ាន់វិញដោយសន្តិវិធីប៉ុន្តែកោះតៃវ៉ាន់តែងតែបដិសេធនូវគោលនយោបាយប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរនោះឡើយហើយតែងតែស្វែងរកការគំាំទ្រពីបណ្តាប្រទេសខាងក្រៅជាពិសេសសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top