បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើទីតាំងយោធាជាច្រើនកន្លែងក្នុងរដ្ឋធានីទីក្រុង ដាម៉ាសប្រទេសស៊ីរីកាលពីយប់ ថ្ងៃសុក្រម្សិលមិញនេះ។
ប្រភពដដែលបានបន្តទៀតថាទោះបីជាយ៉ាងណាក្តី ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានធ្វើការរាំងខ្ទប់មីស៊ីលទាំងនោះបានជោគជ័យនៅលើអាកាសប៉ុន្តែសម្លេងផ្ទុះ បានបន្ទរលឺពាសពេញ ទីក្រុងជាមួយនឹងមីស៊ីលជាច្រើន
គ្រាប់របស់អ៊ីស្រាអ៊ែល។
លើសពីនេះផងដែរអ៊ីស្រាអ៊ែលក្នុងថ្ងៃតែមួយ ក៏បានបាញ់មីស៊ីលសំដៅទីតាំង ផ្សេងទៀតក្បែរទីក្រុងដាម៉ាសដូចជានៅតំបន់ Sayyida Zainab ផងដែលជឿជាក់ថាទីកន្លែងលាក់ខ្លួនដ៏សំខាន់របស់ ក្រុមប្រយុទ្ធ Hezbollah និងក្រុម
ចលនា Shiite ផងនោះ៕
ប្រែសម្រួល៖ស៊ុនលី
