បរទេស៖ យោងតាមការរបាយការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការងារនៃការអភិវឌ្ឍនិងនិរន្តភាព បានរកឃើញថាការអភិវឌ្ឍរបស់អាមេរិក បានធ្លាក់ចុះ មកត្រឹមតែជាប្រទេសដែលមានកម្រិត ការអភិវឌ្ឍតិចតួចប៉ុណ្ណោះ។
របាយការណ៍ដែលត្រូវបានធ្វើឡើង ដោយការិយាល័យនៃកិច្ចការងារអភិវឌ្ឍដោយនិរន្តភាពឬ United Nationis Office of Sustainable Development បានរកឃើញថាអាមេរិកបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ លេខ៣២ធ្លាក់ចុះដល់ទៅ១១លេខ នៅក្នុងបញ្ជីប្រទេសនៃសមាជិករបស់យូអិនទាំង១៩៣។
ការដាក់ចំណាត់ថ្នាក់ត្រូវបានធ្វើឡើងតាមរយៈការត្រួតពិនិត្យទៅលើដំណើរការអភិវឌ្ឍ ទៅស្របទៅគោលដៅនៃការអភិវឌ្ឃប្រកបដោយនិរន្តភាព របស់អង្គការសហប្រជាជាតិដែលមានបូករួមទាំងគោលការណ៍ទឹកស្អាត និងអនាម័យព្រមទាំងអត្រាតួលេខ នៃអ្នកអត់ឃ្លាននៅក្នុងប្រទេសផងដែរ។
គួរឲ្យដឹងដែរថាប្រទេសដែលស្ថិត នៅចំណាត់ថ្នាក់លេខរៀងទី១របស់អង្គការសហប្រជាជាតិ ស្របទៅតាមគោលការណ៍នេះសម្រាប់ឆ្នាំ២០២២គឺជាប្រទេស ប្រទេសហ្វាំងឡង់ Finlandនិងតាមពីក្រោយដោយប្រទេសដាណឺម៉ាក Denmark និងស៊ុយអែត Sweden និងន័រវេស Norway ៕
ប្រែសម្រួល៖ស៊ុនលី