ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិតធ្ងន់៦,៨រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៏ កោះតៃវ៉ាន់ និងព្រមានពីរលកយក្សស៊ូណាមិ

តៃប៉ិ៖ ទូរទស្សន៍ Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ នៅថ្ងៃអាទិត្យ ជាមួយនឹងរបាយការណ៍បឋមមួយចំនួន នៃការខូចខាត រួមទាំងទូរថភ្លើងដែលក្រឡាប់ និងបង្កឱ្យមានការព្រមាន អំពីរលកយក្សស៊ូណាមិ ។

ការិយាល័យអាកាសធាតុបានឲ្យដឹងថា ចំណុចកណ្តាលគឺនៅក្នុងស្រុក Taitung ហើយបានបន្តការរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងតំបន់ដដែលនេះ ដែលមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។

តែបើតាមការស្ទាបស្ទង់ ភូមិសាស្ត្រអាមេរិក បានវាស់ស្ទង់ការរញ្ជួយដីក្នុងកម្រិត៧,២ រ៉ិចទ័រ និងក្នុងជម្រៅ១០គីឡូម៉ែត្រ ។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បាននិយាយថា អគារទាបមួយកន្លែងស្នាក់នៅ ហាងងាយស្រួលមួយបានដួលរលំ ហើយការងារជួយសង្គ្រោះ បានចាប់ផ្តើមដោះលែង អ្នកដែលនៅខាងក្នុង។

រដ្ឋបាលផ្លូវដែកកោះតៃវ៉ាន់បានឲ្យដឹងថា ទូរថភ្លើងចំនួន៣ បានធ្លាក់ចេញពីផ្លូវរថភ្លើង នៅស្ថានីយ៍ Dongli ភាគខាងកើតកោះតៃវ៉ាន់ បន្ទាប់ពីផ្នែកខ្លះនៃដំបូល បានដួលរលំ ហើយអ្នកដំណើរប្រហែល២០នាក់ នៅលើនោះត្រូវបាន ជម្លៀសចេញ ។

មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិ របស់អាមេរិកបានចេញការព្រមាន អំពីរលកយក្សស៊ូណាមិនៅកោះតៃវ៉ាន់។ មជ្ឈមណ្ឌលបានឲ្យដឹងថា រលកយក្សស៊ូណាមិ ដែលមានគ្រោះថ្នាក់ អាចកើតមានក្នុងចម្ងាយ៣០០គីឡូម៉ែត្រ ពីចំណុចកណ្តាល តាមបណ្តោយឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ ។

ការិយាល័យអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដី អាចត្រូវបានគេដឹងដឹងថា នឹងមាននៅទូទាំងកោះតៃវ៉ាន់ ។ អគារនានាបានរញ្ជួយបន្តិចដែរនៅក្នុងរដ្ឋធានីតៃប៉ិ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top