អ៊ុយក្រែន៖ ទូរទស្សន៍ Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា អ្នកស្រុកនៃទីក្រុង Izium នៃប្រទេសអ៊ុយក្រែន បានស្វែងរកសាច់ញាតិ ដែលបានស្លាប់នៅក្នុងទីបញ្ចុះសព ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់ បានបន្តស្វែងរកអ្វី ដែលពួកគេបានលើកឡើងគឺថា សាកសពរាប់រយត្រូវបានរកឃើញ បន្ទាប់ពីកងកម្លាំងរុស្ស៊ីត្រូវបានបណ្តេញចេញពីតំបន់ ។
មូលហេតុនៃការស្លាប់ អ្នកដែលនៅកន្លែងផ្នូរ ត្រូវបានរកឃើញកាលពីសប្តាហ៍មុន មិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ ទោះបីជាអ្នកស្រុកអះអាងថា អ្នកខ្លះបានស្លាប់នៅ ក្នុងការវាយប្រហារ តាមអាកាសក៏ដោយ ។ អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា យ៉ាងហោចណាស់ សាកសពម្នាក់បានចងដៃ និងខ្សែពួរនៅក ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញភស្តុតាងថ្មីនៃការធ្វើទារុណកម្មដែលប្រើប្រឆាំងនឹងមនុស្សដែលត្រូវបានកប់នៅក្នុងទីក្រុង Izium ដែលជាទីក្រុងមួយក្នុងចំណោម ទីក្រុងរាប់សិប ដែលត្រូវបានដណ្តើមយកមកវិញ នៅភាគឦសានតំបន់ Kharkov បន្ទាប់ពីមានរន្ទះបាញ់កាលពីដើមខែនេះ ។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថា វីដេអូមួយកាលពីល្ងាចថ្ងៃសៅរ៍ថា “បន្ទប់ទារុណកម្មជាង១០ត្រូវបានរកឃើញរួចហើយនៅក្នុងតំបន់រំដោះនៃតំបន់ Kharkiv ក្នុងទីក្រុង និងទីប្រជុំជននានា” ។
លោកបានថ្លែងទៀតថា “ការធ្វើទារុណកម្មគឺជាការអនុវត្តយ៉ាងទូលំទូលាយនៅក្នុងទឹកដីដែលកាន់កាប់ ។ នោះហើយជាអ្វីដែលពួក NAZI បានធ្វើ ហើយនេះគឺជាអ្វីដែល (ជនជាតិរុស្ស៊ី) ធ្វើ” ។ “ពួកគេនឹងឆ្លើយតាមរបៀបដូចគ្នា រួមទាំងនៅសមរភូមិ និងនៅក្នុងបន្ទប់សវនាការ” ៕
ដោយ៖ ម៉ៅ បុប្ផាមករា