ព័ត៌មានអន្តរជាតិ

មជ្ឈមណ្ឌលជាតិ ឆ្លើយតបបន្ទាន់ ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិនចេញផ្សាយ «របាយការណ៍វិភាគ អំពីអាវុធអ៊ីនធើណេត suctionchar នៃទីភ្នាក់ងារសន្តិសុខជាតិ អាមេរិកNSA»

ថ្ងៃទី ១៣ ខែកញ្ញា មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិនបានចេញផ្សាយ «របាយការណ៍វិភាគអំពីអាវុធ អ៊ីនធើណេត suctioncharនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិកNSA» ។
ក្នុងការស៊ើបអង្កេត អំពីហេតុការណ៍ ដែលសកលវិទ្យាល័យឧស្សាហកម្ម ភាគពាយ័ព្យចិនបានរងការវាយប្រហារ តាមអ៊ីនធើណេត ពីកម្លាំងក្រៅដែន មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិនបានរកឃើញ អាវុធអ៊ីនធើណេតឈ្មោះ suctionchar នៃទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក(NSA)។ អាវុធអ៊ីនធើណេតនេះ សំដៅលើប្រព័ន្ធ Unix/Linux ដើម្បីលួចយកគណនីនិងលេខសម្ងាត់ ពីម៉ាស៊ីនមេ ពីទីចម្ងាយ។

ការវាយប្រហារតាមអ៊ីនធើណេត ដែលសំដៅចំពោះសកលវិទ្យាល័យ ឧស្សាហកម្មភាគពាយ័ព្យចិន លើកនេះ បានបណ្តាលឱ្យទិន្នន័យសំខាន់ៗ យ៉ាងច្រើនសន្ធឹកត្រូវលួចយកជាបន្តបន្ទាប់។
តាមរយៈការស៊ើបអង្កេត ជំហានយ៉ាងស៊ីជម្រៅបានរកឃើញបន្ថែមថា ក្រៅពីសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យចិន បណ្តាញអ៊ីនធើណេត នៃស្ថាប័នផ្សេងទៀត របស់ចិនក៏មានតម្រុយ រងការវាយប្រហារ ពីអាវុធអ៊ីនធើណេតឈ្មោះ suctioncharផងដែរ ដែលប្រហែលជាការិយាល័យ ប្រតបត្តិការឈ្លានពានពិសេស តាមបណ្តាញអ៊ីនធើណេត(TAO)នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានប្រើប្រាស់វីរុសអ៊ីនធើណេត suctioncharដើម្បីធ្វើការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត ចំពោះប្រទេសចិន ដោយទ្រង់ទ្រាយធំ៕

To Top