ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ផ្សព្វផ្សាយស្មារតី សៀងហៃ អង្គការសហប្រតិបតិ្តការ សៀងហៃ ពិតជានឹងរួមចំណែកកាន់តែធំ ក្នុងការគាំពារសន្តិភាព និងការអភិវឌ្ឍរបស់សកលលោក ជាក់ជាមិនខាន

ថ្ងៃទី១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការ សៀងហៃ លើកទី២២ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានបូកសរុប នូវបទពិសោធន៍៥ចំណុច ក្នុងការធំធាត់ឡើង របស់អង្គការសហប្រតិបត្តិការ សៀងហៃ ក្នុង ព្រមទាំងបានលើកឡើង នូវសំណើស្តីពីការបង្កើត សហគមន៍រួមវាសនា នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលមានភាពកាន់តែជិតស្និទ្ធ បានទទួលគំនិតឯកភាព រួមយ៉ាងទូលំទូលាយ ពីសំណាក់អង្គប្រជុំ ។

ឆ្លងតាមរយៈ ការអភិវឌ្ឍអស់រយៈពេល ២១ឆ្នាំ ឆ្នាំនេះ អង្គការសហប្រតិបត្តិការសៀងហៃ បានទទួលប្រទេសមួយចំនួនទៀត ឱ្យក្លាយជារដ្ឋសមាជិក និងដៃគូសន្ទនារបស់ខ្លួន “ក្រុមមិត្តភកិ្ត”ត្រូវបានពង្រីកជាបន្តបន្ទាប់ ។
តើមូលហេតុ នៅពីក្រោយភាពជោគជ័យគឺអ្វី ? មជ្ឈដ្ឋានខាងក្រៅអាចរកឃើញ ចម្លើយពីបទពិសោធន៍៥ចំណុច ដែលលោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុប ។

“ការប្រកាន់ខ្ជាប់កិច្ចកសាងទំនុកចិត្តផ្នែកនយោបាយ” “ការប្រកាន់ខ្ជាប់កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក” “ការប្រកាន់ខ្ជាប់ការរាប់អានគ្នាប្រកបដោយសមភាព”
“ការប្រកាន់ខ្ជាប់ភាពបើកទូលាយនិងបរិយាប័ន្ន” “ការប្រកាន់ខ្ជាប់សមភាពនិងយុត្តិធម៌” “ការប្រកាន់ខ្ជាប់ទាំង៥ចំណុច”នេះបានបង្ហាញយ៉ាងពេញលេញនូវខ្លឹមសាររបស់ “ស្មារតីក្រុងសៀងហៃ” ពោលគឺ មានទំនុកចិត្តគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សមភាព ពិគ្រោះពិភាក្សាគ្នា គោរពអរិយាធម៌ទីទៃគ្នា ស្វែងរកការអភិវឌ្ឍរួម នេះទើបជាពហុភាគីនិយមដ៏ពិតប្រាកដ ។

ប្រទេសចិនជាប្រទេសស្ថាបនិក នៃអង្គការសហប្រតិបតិ្តការសៀងហៃ ជានិច្ចកាល បានគ្រោងផែនការនិងធ្វើប្រតិបតិ្តការ ដើម្បីធ្វើឱ្យអង្គការសហប្រតិបតិ្តការ សៀងហៃដើរកាន់តែឆ្ងាយ និងកាន់តែរឹងមាំ ។ លើវិស័យសន្តិសុខផ្នែកនយោបាយ ប្រទេសចិនបានលើកឡើងថា គួរតែប្រុងប្រយ័ត្នកម្លាំងខាងក្រៅញុះញង់ឱ្យគ្រោង “បដិវត្តន៍ពណ៌” រួមគ្នាប្រឆាំងការធ្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ទោះយកលេសណាក៏ដោយ ជំរុញការដោះស្រាយបញ្ហាអាហ្វហ្កានីស្ថាន និងលះបង់ចោលការធ្វើ ប្រកួតប្រជែង ផលបូកសូន្យនិងលេងកលល្បិចនយោបាយ តាមក្រុមជាដើម ។

សំណើទាំងនេះបានលើកឡើង ដោយប្រឈមនឹងការប្រកួតប្រជែង ជាក់ស្តែង នឹងទប់ទល់យ៉ាងខ្លាំង នូវការប៉ុនប៉ងរបស់កម្លាំង ខាងក្រៅ ដែលចង់លូតដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់រដ្ឋសមាជិក នៃអង្គការសហប្រតិបតិ្តការ សៀងហៃ និងបណ្តាលឱ្យតំបន់នេះ មានភាពច្របូកច្របល់ សំណើទាំងនេះ បានប្រមូលកម្លាំងរួមកាន់តែច្រើន ដើម្បីប្រឆាំងឯកតោ ភាគីនិយម ក៏ដូចជាគាំពារ សមភាពនិងយុត្តិធម៌ ។

លើវិស័យកិច្ចសហប្រតិបតិ្តការ ជាក់ស្តែង ប្រទេសចិនបានគូសបញ្ជាក់ថា គួរបន្តបង្កើនភាពតភ្ជាប់គ្នា រវាងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនានា ក៏ដូចជាគំនិតផ្តួចផ្តើម ស្តីពីកិច្ចសហប្រតិបតិ្តការ ក្នុងតំបន់ ក្នុងន័យត្រួសត្រាយ កិច្ចសហប្រតិបតិ្តការពហុភាគីធុនតូច និងក្នុងមហាអនុតំបន់ បង្កើតកិច្ចកសាងប្រព័ន្ធ ទូទាត់ឆ្លងដែនដោយប្រើប្រាស់ រូបិយវត្ថុ របស់ប្រទេសខ្លួន ជំរុញការបង្កើតធនាគារ អភិវឌ្ឍន៍របស់អង្គការនេះ ។ល។ ប្រការទាំងនេះនឹងមានអំណោយផលដល់ការត្រួសត្រាយសក្តានុពលសហប្រតិបតិ្តការរបស់អង្គការសហប្រតិបតិ្តការសៀងហៃ ផ្តល់ផលប្រយោជន៍រួមកាន់តែធំដល់រដ្ឋសមាជិកនានា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជា ។

គួរបញ្ជាក់ផងដែរថា «សេចក្តីប្រកាសក្រុង Samarqand»ដែលកិច្ចប្រជុំកំពូលលើកនេះ បានចេញផ្សាយនោះ បានដាក់បញ្ចូលគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល ដែលប្រទេសចិនបានលើកឡើង ប្រការនេះអាចបង្ហាញថា គំនិតផ្តួចផ្តើមរបស់ចិន វាសមស្របនឹងការយកចិត្តទុកដាក់ និងតម្រូវការរួម របស់រដ្ឋសមាជិកនានានៃអង្គការសហប្រតិបតិ្តការ សៀងហៃ ។

ពិតមែនតែផ្លូវឆ្ងាយ ប៉ុន្តៃឱ្យតែប្រកាន់ខ្ជាប់ការដើរតាមផ្លូវរហូត នោះពិតជានឹងទៅដល់គោលដៅជាមិនខាន ។ ក្រោមការណែនាំពី “ស្មារតីសៀងហៃ ” អង្គការសហប្រតិបតិ្តការ សៀងហៃ ពិតជានឹងក្លាយជាយុថ្កា សម្រាប់លំនឹងសន្តិសុខក្នុងតំបន់ ក៏ដូចជានឹងរួមចំណែកកាន់តែធំ ក្នុងការគាំពារសន្តិភាព និងការអភិវឌ្ឍរបស់ សកលលោកជាមិនខាន ៕

To Top