ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “វិធីដក”ក្លាយជា “វិធីបូក” ការអភិវឌ្ឍដោយកាត់បន្ថយបរិមាណ អាចប្តូរមកជាការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់

“ដកចេញសហគ្រាសផលិត និងមានកម្រិតបំពុលធម្មតា សរុបប្រហែល៣ពាន់ សហគ្រាស រុះរើសំណង់ខុសច្បាប់ លើសពី៣រយលានម៉ែត្រការ៉េ ហើយដីធ្លី សម្រាប់កសាងទីក្រុង និងជនបទបានកាត់បន្ថយ ចំនួន១១០គីឡូម៉ែត្រការ៉េ។ល។” ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ ក្រុងប៉េកាំង បានលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់ឥតឈប់ឈរ ដែលបានក្លាយជាទីក្រុងធំដំបូង ដែលទទួលបានការអភិវឌ្ឍ ដោយកាត់បន្ថយបរិមាណ នៅទូទាំងប្រទេសចិន ។

ការអភិវឌ្ឍ ដោយកាត់បន្ថយបរិមាណ នៃក្រុងប៉េកាំង គឺចាប់ផ្តើមពីផែនការមេ របស់ទីក្រុងស្តង់ដារខ្ពស់មួយ ។ កាលពីខែកញ្ញាឆ្នាំ២០១៧ ក្នុងឯកសារឆ្លើយតបអំពី «ផែនការមេស្តីពីទីក្រុងប៉េកាំង(ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣៥)» របស់គណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានកំណត់យ៉ាងច្បាស់លាស់ ថា ត្រូវគិតពិចារណាពីសមត្ថភាព ទទួលបន្ទុកនៃធនធាននិងបរិស្ថាន ហើយធ្វើការអភិវឌ្ឍ ដោយកាត់បន្ថយទ្រង់ទ្រាយ កាត់បន្ថយបន្ទុក និងកាត់បន្ថយការប្រើប្រាស់ធនធាន គ្រប់គ្រងទាំងទំហំចំនួន ប្រជាជនទាំងទ្រង់ទ្រាយ សាងសង់យ៉ាងប្រាកដប្រជា ដែលជំរុញការផ្លាស់ប្តូរវិធីអភិវឌ្ឍន៍ លើកកម្ពស់លំដាប់ថ្នាក់ និងការផ្លាស់ប្តូររូបមន្ត អភិវឌ្ឍន៍នៃរចនាសម្ព័ន្ធ ឧស្សាហកម្ម ក៏ដូចជាកែលម្អមុខងាររបស់ទីក្រុង ។

នៅដើមសតវត្សរ៍ទី២១ ក្រុងប៉េកាំងបានជួបបញ្ហាទីក្រុងធំៗ ដូចជាការស្ទះចរាចរណ៍និងការបំពុលខ្យល់អាកាសជាដើម ដូច្នេះ ប៉ុន្មានឆ្នាំកន្លងទៅនេះ គម្រោងដ៏សំខាន់ជាច្រើន សុទ្ធតែ បានដាក់ចេញនូវសំណូមពរ ស្តីពីការអភិវឌ្ឍដោយកាត់បន្ថយ បរិមាណ ចំពោះក្រុងប៉េកាំង ។ ខណៈពេលទីក្រុងផ្សេងទៀត កំពុងជាប់រវល់នឹង ការទាក់ទាញធនធានមនុស្ស ដើម្បីអភិវឌ្ឍ ទីក្រុងឥតឈប់ឈរ ក្រុងប៉េកាំងបែរជាកាត់បន្ថយ ទ្រង់ទ្រាយ អភិវឌ្ឍន៍ជាបន្តបន្ទាប់ ។

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង អស់រយៈពេលជិត១០ឆ្នាំ ចំនួនប្រជាជននិងដីធ្លី សម្រាប់កសាងទីក្រុង និងជនបទរបស់ប៉េកាំង ត្រូវបានកាត់បន្ថយបួនឆ្នាំជាប់ៗគ្នា ទំហំសាងសង់បានកាត់បន្ថយ បីឆ្នាំជាប់ៗគ្នា ហើយសមាមាត្រ នៃចំនួនប្រជាជនស្នាក់នៅ ជាអចិន្ត្រៃយ៍ នៅតំបន់កណ្តាលទីក្រុងប៉េកាំង បានធ្លាក់ចុះពី៥៩,៣ភាគរយ​ នៅឆ្នាំ២០១៥ មកនៅត្រឹម៥០,២ភាគរយនៅឆ្នាំ២០២០ ។

ក្នុងបរិបទនៃការអភិវឌ្ឍ ដោយកាត់បន្ថយបរិមាណ ក្រុងប៉េកាំងខិតខំប្រឹងប្រែងបង្កើតជារចនាសម្ព័ន្ធសេដ្ឋកិច្ច ប្រកបដោយបច្ចេកទេសខ្ពស់ថ្មី ហើយសេវាកម្មទំនើបដូចជាហិរញ្ញវត្ថុ ព័ត៌មានវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាដើមមានឧត្តមភាពភាពកាន់តែលេចធ្លោ ។ ឧស្សាហកម្មដូចជា ភាពឆ្លាតវៃសិប្បនិម្មិត ប្រព័ន្ធទូរគមនាគមន៍ 5G ផ្កាយរណបអវកាសនិងឱសថជីវសាស្ត្រជាដើមបានផុលផុសឡើងយ៉ាងឆាប់រហ័ស ព័ត៌មានវិទ្យាជំនាន់ថ្មី ឱសថនិងសុខភាពបានក្លាយជា “កម្លាំងចលករថ្មី”ក្នុងការអភិវឌ្ឍនៃក្រុងប៉េកាំង ។ នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុក សរុបនៃក្រុងប៉េកាំង បានឡើងដល់៤ទ្រីលានយាន់ ប្រាក់ចិន ហើយតម្លៃបន្ថែមនៃសេដ្ឋកិច្ចឌីជីថល គឺមានសមាមាត្រលើសពី៤០ភាគរយ ។

ក្រៅពីនេះ តំបន់ Xiong’an ថ្មីនៃខេត្ត Hebei ក៏បានក្តាប់ជាប់នូវឱកាសយុទ្ធសាស្ត្រដ៏សំខាន់នៃការអភិវឌ្ឍក្រុងប៉េកាំង ក្រុង Tianjin និងខេត្ត Hebei ដោយស៊ីសង្វាក់គ្នាផងដែរ ។ នៅឆមាសទីមួយឆ្នាំនេះ ទូទាំងខេត្ត Hebei បានទទួលគម្រោងវិស្វកម្មថ្មីក្នុងតម្លៃលើសពី៥០លានយាន់ប្រាក់ចិនចំនួន២៧០ដែលផ្ទេរពីក្រុងប៉េកាំងនិងក្រុង Tianjin និងមានការវិនិយោគសរុប ១សែន៤ម៉ឺន៩ពាន់៤រយលានយាន់ប្រាក់ចិន ។
ខេត្ត Hebei ប្រើ “វិធីដក”ផង ប្រើ“វិធីបូក”ផង ដែលបានធ្វើ “ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍នៃសហគ្រាសចំនួន១ម៉ឺន” ពន្លឿនការបង្កើតជាប្រព័ន្ធឧស្សាហកម្មទំនើប ដើម្បីលើកកម្ពស់គុណភាពអភិវឌ្ឍន៍នៃសេដ្ឋកិច្ចខេត្ត Hebei ឥតឈប់ឈរ ។

ការអភិវឌ្ឍដោយកាត់បន្ថយ បរិមាណមិនមែនមិនអភិវឌ្ឍនោះទេ គឺជាការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ ក៏ដូចជាផ្លាស់ប្ដូរពី “វិធីដក”មកជា “វិធីបូក” ។ ព្រមពេលជាមួយនឹង ការកាត់បន្ថយប្រើប្រាស់ដីធ្លី លើកកម្ពស់ ការផលិតគិតជាឯកតា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ។ នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបនៃក្រុងប៉េកាំង បានឡើងដល់៤ទ្រីលានយាន់ ប្រាក់ចិន ដែលត្រឹមតែចំណាយ រយៈពេលបីឆ្នាំ ក៏សម្រេចបាននូវការផោតផ្លោះ “១ទ្រីលានយាន់ប្រាក់ចិន” ហើយក៏បានបំបែក “ កំណត់ត្រាទីក្រុងទូទាំងប្រទេសចិន”ថ្មីផងដែរ ។ នៅពេលអនាគត ប្រឈមមុខនឹងស្ថានការណ៍ថ្មី និងបញ្ហាប្រឈមថ្មី គឺចាំបាច់ត្រូវធ្វើឱ្យវិធីអភិវឌ្ឍន៍ ទីក្រុងមានភាពកាន់តែល្អប្រសើរ និងមានលំដាប់ថ្នាក់កាន់តែខ្ពស់ ៕

To Top