បរទេស៖ ប្រធាសភារបស់អាមេរិកលោកស្រី Nancy Pelosi កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការស្តីបន្ទោសចំៗ ទៅលើប្រទេសអាស៊ែបៃហ្សង់ ចំពោះមុខស្ថានភាពប៉ះទង្គិច គ្នាធ្ងន់ធ្ងរតាមព្រំដេនជាមួយនឹង ប្រទេសអាមេនីហើយក៏បានសម្រេចចិត្ត ក្នុងការផ្តល់ជំនួយបែបសន្តិសុខ ដល់រដ្ឋាភិបាល Yerevan ផងដែរបន្ទាប់ពីបានធ្វើដំណើរ មកដល់ប្រទេសអាមេនីកាលពីថ្ងៃអាទិត្យផងនោះ។
លោកស្រី Pelosi បានថ្លែងថាដំណើរទស្សនកិច្ច របស់លោកស្រីគឺជាភាពចាំបាច់មួយ ដើម្បីបង្ហាញអំពីការវាយប្រហារ ដ៏ឃោរឃៅពីសំណាក់ប្រទេសអាស៊ែបៃហ្សង់ មកលើដែនអធិបតេយ្យភាព របស់អាស៊ែបៃហ្សង់។ លោកស្រីបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារមួយនេះ ដែលលោកស្រីជឿជាក់ថា ការគឺជាការចាប់ផ្តើមមុនដោយ អាស៊ែបៃហ្សង់ហើយវាដាច់ខាត ត្រូវតែមានការទទួលខុសត្រូវ។
គួរឲ្យដឹងដែរថា ការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន រវាងប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ បានកើតឡើងតាំងតែពីថ្ងៃអង្គារសប្តាហ៍មុន ដោយភាគីទាំងសងខាងជា ប្រទេសធ្លាប់ស្ថិតនៅក្រោម
ការដឹកនាំរបស់សហភាពសូវៀត បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ហើយក្នុងនោះអាមេនីបានអះអាងថា យោធារបស់ខ្លួន១៣៥នាក់ បានបាត់បង់ជីវិតនិងអាស៊ែបៃហ្សង់មាន ៧៩នាក់បានបាត់បង់ជីវិត ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
