បរទេស៖សាធារណៈឆេកត្រូវបាន rt.com ចេញផ្សាយថាកំពុងបានបំផ្លាញ ចំណងទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង សកម្មភាពបំពានគោលនយោបាយចិនតែមួយរបស់ចិន តាមរយៈការបញ្ជុនមន្ត្រីផ្លូវការ ទៅបំពេញទស្សនកិច្ចនៅលើទឹកដីនៃកោះតៃវ៉ាន់។
ជាការឆ្លើយតបរដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចលើកនេះ និងបានបញ្ជាក់សាជាថ្មីថាកោះតៃវ៉ាន់គឺជាផ្នែកមួយ នៃទឹកដីរបស់ខ្លួនព្រមទាំងបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈស្ថានទូតផងដែរ។
គួរឲ្យដឹងដែរថាតាមផែនការក្រុមអ្នកជំនួញដែលដឹកនាំដោយមន្ត្រីសភាម្នាក់របស់ឆេក នឹងត្រូវបំពេញទស្សនកិច្ចលើកោះតៃវ៉ាន់ប៉ុន្តែរដ្ឋាភិបាលប៉េកាំង បានហៅការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុង Prague គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាពរបស់ចិន និងអាចបង្កទៅជាបញ្ហាគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ។
កាលពីប៉ុន្មានថ្ងៃមុនសមាជិសភាលោក Jiri Drahos ដែលជាអ្នកដឹកនាំក្រុមគណប្រតិភូឆេកបានបញ្ជាកហើយថាលោករំពឹងទុកថាដំណើរទស្សនកិច្ចលើកនេះនឹងអាចពង្រឹងចំណងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងកោះតៃវ៉ាន់ ជាពិសេស ទៅលើបញ្ហាប្រយុទ្ធប្រឆាំង ទៅនឹងជំងឺឆ្លងការជួញដូរផលិតផលបន្ទះឈីប ព្រមទាំងទៅលើវិស័យផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី