ព័ត៌មានអន្តរជាតិ

ចិន រុស្ស៊ី បើកកិច្ចប្រជុំ ស្តីពីសន្តិសុខ និងការអនុវត្តច្បាប់

ប៉េកាំង៖ យោងតាម ការបញ្ជាក់ របស់ អ្នក នាំ ពាក្យ ក្រសួង ការ បរទេស លោក ម៉ៅ នីង បានឲ្យដឹងថា លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សា សន្តិសុខ នៃសហព័ន្ធរុស្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសចិន សម្រាប់ការពិគ្រោះយោបល់ សន្តិសុខជាយុទ្ធសាស្រ្ត ជុំទី១៧ រវាងចិន និងរុស្ស៊ីនិង កិច្ចប្រជុំលើកទី៧ នៃយន្តការសហប្រតិបត្តិការ និងការអនុវត្តច្បាប់ និងសន្តិសុខចិន – រុស្ស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា កាល ពី ថ្ងៃ អាទិត្យ។

ដំណើរទស្សនកិច្ច របស់លោក Patrushev គឺតបតាមការអញ្ជើញ របស់លោក Yang Jiechi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានការិយាល័យ កិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិម CPC និងលោក Guo Shengkun សមាជិកនៃគណៈកម្មាធិការនយោបាយ ។

លោក ម៉ៅ បានលើកឡើងថា ការិយាល័យគណៈកម្មាធិការកណ្តាល CPC សមាជិកនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការមជ្ឈិម CPC និងជាលេខា នៃគណៈកម្មាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការកណ្តាល CPC ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top