ព័ត៌មានអន្តរជាតិ

អាមេរិក ដោះដូរអ្នកទោសជាមួយនឹងក្រុមតាលីបង់

បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបានប្រកាសថា នឹងមានការដោះលែងទាហានជើងទឹកអាមេរិក លោក Mark Frerics ដែលបានបាត់ខ្លួននៅក្នុងទីក្រុងកាប៊ុលកាលពីឆ្នាំ២០២០ ក្នុងពេលដែលលោកកំពុងបំពេញការងារឲ្យក្រុមហ៊ុន ឯកជនផ្គត់ផ្គង់សេវាកម្មឲ្យអាមេរិក។

ក្នងពេលជាមួយគ្នានេះដែរថារដ្ឋាភិបាល ដែលដឹកនាំដោយក្រុមតាលីបង់ ក៏បានប្រកាសដែរថាជាការដោះដូរគ្នា នោះបុរសម្នាក់ដែលមានឈ្មោះថា Haji Bashir Noorzai ដែលបានចំណាយពេលប្រមាណជា១៧ឆ្នាំ មកហើយនៅក្នុងគុកនៅអាមេរិកដោយសារតែទោស ជួញដូរគ្រឿងញៀននោះក៏អាច វិលត្រឡប់មកអាហ្គានីស្ថានវិញដែរ។

លោក Biden បាននិយាយបែបនេះថា៖នៅថ្ងៃនេះ ពួកយើងបានឈានទៅដល់ការធានាបាននូវការដោះលែង លោក Mark Frerichs ហើយលោក នឹងធ្វើដំណើរត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ៗនេះ។

ទោះបីជាយ៉ាងណាក្តីលោក Biden មិនបានធ្វើការលើកឡើងអំពីការដោះលែងរបស់ Noorzai នោះឡើយដោយគ្រាន់តែអះអាងអំពីកិច្ចខិតខំប្រឹងប្រែង ពិភាក្សារបស់អាមេរិកក្នុងការដោះលែងលោក Frerichs ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top