តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា ព្យុះទីហ្វុង Nanmadol បានបោកបក់ភាគខាងលិចប្រទេសជប៉ុន ដោយនាំមកជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងនៅថ្ងៃចន្ទនេះ ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា លុបចោលជើងហោះហើរ ប្រតិបត្តិការរថភ្លើង និងធ្វើឱ្យមនុស្សជាង ៣០០.០០០គ្រួសារអគ្គិសនីប្រើប្រាស់ ។
អាជ្ញាធរបានព្រមានអំពីគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ខណៈដែលព្យុះទីហ្វុងទី១៤ នៃរដូវកាលនេះបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតនៃប្រទេសជប៉ុន ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា គ្រាប់ភ្លៀងមានទំហំរហូតដល់៤០០មីលីម៉ែត្រ ត្រូវបានគេរំពឹងថា នឹងមាននៅក្នុងតំបន់ Tokai ភាគកណ្តាលនៃប្រទេសជប៉ុន ដែលជាតំបន់ឧស្សាហកម្មរបស់ប្រទេសនេះ ក្នុងរយៈពេល២៤ម៉ោងខាងមុខ ។
មន្ត្រីទីភ្នាក់ងារមួយរូបបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រលកខ្ពស់ និងខ្យល់ព្យុះ” ។
ខ្សែវីដេអូទូរទស្សន៍បានបង្ហាញ សញ្ញាចរាចរណ៍ដែលបានដួលរលំ និងដីស្រែដែលរងការជន់លិចទឹក ។
ក្រុមហ៊ុន Kyushu Railway ដែលជាប្រតិបត្តិកររថភ្លើងដែលបម្រើដល់កោះ Kyushu ភាគខាងលិច របស់ប្រទេសជប៉ុន បានឲ្យដឹងថា ខ្លួនបានផ្អាកប្រតិបត្តិការទាំងអស់ សម្រាប់ថ្ងៃចន្ទ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និង ANA Holdings បានលុបចោលជើងហោះហើរប្រហែល៨០០សម្រាប់ថ្ងៃនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា