ព័ត៌មានអន្តរជាតិ

រុស្សី គ្រោងផ្តល់ជីកសិកម្មច្រើនប្រភេទ ដោយមិនគិតថ្លៃដល់អាហ្វ្រិក

បរទេស៖ ប្រធានប្រតិបត្តិក្រុមហ៊ុនរដ្ឋរុស្សី អ្នកផ្គត់ផ្គង់រ៉ែនិងជីកសិកម្មធំបំផុត Uralchem លោក  Dmitry Konyaev បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា នឹងផ្តល់ផលិតផលកសិកម្មរបស់ខ្លួនមួយចំនួន ទៅឲ្យអាហ្វ្រិកដោយមិនគិតថ្លៃឡើយ។

លោក Konyaev បានថ្លែងនៅអំឡុងពេលសន្និសិទកាសែតមួយស្តីអំពីម្ហូបអាហារ នៅក្នុងទីក្រុង Sochi បានបញ្ជាក់ដូច្នេះថា៖ស្ថានភាពពិភពលោក បច្ចុប្បន្នកំពុងអាក្រក់ខ្លាំងមែនទែន។អាហ្វ្រិកកំពុងរងភាពអត់ឃ្លាន

និងបន្តរងគ្រោះថ្នាក់នេះកាន់តែអាក្រក់ឡើងប៉ុន្តែអ្នកត្រូវដឹងថាយើងមិនមែនផ្តល់ឲ្យផលិតផលរបស់យើងទៅអាហ្វ្រិកដោយឥតគិតថ្លៃ ក្នុងគោលបំណងអ្វីនោះទេ ប៉ុន្តែក្នុងនាមយើងជាផ្នែកមួយ នៃពិភពលោកនិងជាផ្នែកមួយ នៃសង្វាក់ផលិតកម្មពិភពលោកប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាកញ្ចប់ជំនួយ ជាផលិតផលកសិកម្មដែលរុស្សីគ្រោងផ្តល់ឲ្យដំបូងនឹងមានទំហំ ប្រមាណជា២៥០០០តោនហើយវា នឹងត្រូវធ្វើដំណើរទៅដល់ប្រទេសតុងហ្គោមុនគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top