ព័ត៌មានអន្តរជាតិ

បារាំង ព្រមានអំពីការដាច់ភ្លើងអគ្គិសនី ប្រើប្រាស់នៅរដូវរងា

បរទេស៖ ប្រធានអជ្ញាធរជាតិកិច្ចការងារថាមពលអគ្គិសនី CRE លោកស្រី Emmauelle Wargon បានថ្លែងប្រាប់ទៅកាន់ប៉ុស្តិវិទ្យុបារាំងកាលពីថ្ងៃចន្ទម្សិលមិញថា ពលរដ្ឋបារាំង ទាំងឡាយនឹងអាចប្រឈមមុខទៅនឹងការមិន មានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ឡើយ នៅរដូវរងានេះ។

លោកបានបញ្ជាក់ប្រភពព័ត៌មានដដែលនេះថា៖ ដោយមិនមានលក្ខខណ្ឌអ្វីផ្សេងឡើងបារាំង នឹងបិទចោលនូវការចែកចាយហ្កាសទៅកាន់ផ្ទះ ប្រជាជនទាំងអស់លើកលែងតែ ម៉ាស៊ីនផលិតអគ្គិសនីរបស់រដ្ឋហើយពួកយើង នឹងអាចប្រឈមមុខ ទៅនឹងភាពលំបាកក្នុងការសម្រេចចិត្តថា ផ្នែកណាដែលត្រូវកាត់ផ្តល់ចរន្តអគ្គិសនីប្រើប្រាស់ ហើយរយៈពេលនៃ ការអត់ភ្លើងអគ្គិសនីប្រើប្រាស់លើកនេះ នឹងមានរយៈពេលជាច្រើនម៉ោងជាប់គ្នា។

ទោះបីជាយ៉ាងណាក្តីលោកស្រីបានអះអាងដែរថា៖ ការកាត់ផ្តាច់ចរន្តអគ្គីសនីលើកនេះនឹងមិនប៉ះពាល់ ទៅដល់ទីតាំងហេដ្ឋរចនាសម្ព័ន្ធសំខាន់ របស់បារាំងដូចជាមន្ទីរពេទញយឡើយ ប៉ុន្តែក្នុងនោះអាកាសធាតុត្រជាក់ ខ្លាំងក៏នឹងអាចកើតឡើងចំពោះបារាំងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top