ព័ត៌មានអន្តរជាតិ

Update៖ ជប៉ុន ព្រមានពីគ្រោះទឹកជំនន់ និងបាក់ដី ខណៈព្យុះទីហ្វុង កំពុងវាយប្រហារ នៅក្នុងប្រទេសនេះ

តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា បុគ្គលិកជួយសង្គ្រោះ ក្នុងប្រទេសជប៉ុន បានព្រមានអំពីការ គ្រោះបាក់ដី និងគ្រោះទឹកជំនន់ ខណៈដែលព្យុះដ៏ធំបំផុតមួយ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បានវាយលុកប្រទេសនេះ ។

ព្យុះទីហ្វុង Nanmadol បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់និង៩០នាក់ ផ្សេងទៀតរងរបួស ចាប់តាំងពីព្យុះបានបោកបក់ លើកោះ Kyushu ភាគខាងត្បូងកាលពីព្រឹកថ្ងៃអាទិត្យ ។

មនុស្ស៩លាននាក់ ត្រូវបានប្រាប់ឱ្យជម្លៀសខ្លួនចេញ ហើយផ្ទះជាង៣៥០.០០០គ្មានថាមពលប្រើប្រាស់ ។

មានការព្យាករណ៍ព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ដោយគ្រាប់ភ្លៀងមានទំហំរហូតដល់៤០០មីលីម៉ែត្រក្នុងរយៈពេល២៤ ម៉ោងខាងមុខ ។

ទូរទស្សន៍រដ្ឋ NHK បានផ្សាយថា បុរសម្នាក់បានស្លាប់ នៅគ្រាដែលរថយន្ត របស់គាត់បានលិចចូលនៅក្នុងទឹកជំនន់ ហើយម្នាក់ទៀតបានស្លាប់ បន្ទាប់ពីត្រូវបានកប់នៅក្នុង ពេលមានគ្រោះបាក់ដីកើតឡើង ។ មនុស្សម្នាក់ទៀតនៅបាត់ខ្លួន ហើយរបាយការណ៍បានដាក់ថា មនុស្ស៨៧នាក់ ផ្សេងទៀតបានរងរបួស ។

ព្យុះទីហ្វុងដ៏ខ្លាំងនេះបាននាំមកនូវខ្យល់បក់ ដែលមានល្បឿន រហូតដល់២៣៤គីឡូម៉ែត្រក្នុង១ម៉ោង ដោយបានបំផ្លាញផ្ទះសម្បែង និងរំខានដល់ការដឹកជញ្ជូន និងអាជីវកម្មជាច្រើន ។ ព្យុះនេះមានកម្លាំងស្មើ នឹងខ្យល់ព្យុះប្រភេទ ទី៤ ឬទី៥ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top