ព័ត៌មានអន្តរជាតិ

លោកពូទីន នឹងធ្វើគ្រប់យ៉ាងទាំងអស់ ដើម្បីបង្វែរសង្រ្គាម អ៊ុយក្រែន ទៅជាជម្លោះជាមួយ ណាតូ

ម៉ូស្គូ ៖ សម្ព័ន្ធមិត្ត របស់ប្រធានាធិបតី រុស្ស៊ី បាននិយាយមុនការធ្វើ ប្រជាមតិ នៅចុង ខែនេះ ស្តីពីការចូលរួម ជាមួយរុស្ស៊ី ក្នុងតំបន់ ដែលត្រូវបានកាន់កាប់ ចំនួន ៤ ថា លោក វ្ល៉ាឌីមៀពូទីន នឹងធ្វើគ្រប់យ៉ាង ដើម្បីបង្វែរសង្រ្គាម អ៊ុយក្រែន ទៅជាជម្លោះ ជាមួយអង្គការ អូតង់ ឬហៅថាណាតូ ។

លោកស្រី Margarita Simonyan និពន្ធនាយក នៃកាសែត RT ដែលជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលគ្រប់គ្រងដោយរដ្ឋ បានធ្វើការកត់សម្គាល់ នៅលើទំព័រ Facebook របស់លោកស្រីថា ទន្ទឹមនឹងនេះ តំបន់ដាច់ចេញពីគ្នាពីរ នៃតំបន់ Donbas ភាគខាងកើត នៃប្រទេសអ៊ុយក្រែន – សាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk (DPR និង LPR) បានប្រកាសផែនការ ធ្វើប្រជាមតិ ស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Tass របស់រដ្ឋាភិបាលរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា LPR បានកំណត់ “ការធ្វើប្រជាមតិ ស្តីពីការចូលរួមជា មួយប្រទេសរុស្ស៊ី” សម្រាប់ថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា។

លោក Denis Pushilin ប្រមុខ DPR បានលើកឡើងថា ការធ្វើប្រជាមតិនឹងត្រូវ បានកំណត់ពេលដូចគ្នានេះ។ សាធារណរដ្ឋបំបែកខ្លួន ដែលគាំទ្ររុស្ស៊ីទាំងពីរ បានផ្តាច់ខ្លួនចេញពីទីក្រុងគៀវ ក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបញ្ចូល ឧបទ្វីបគ្រីមៀរបស់លោក ពូទីន ហើយត្រូវបានកាន់កាប់ដោយ ផ្នែកខ្លះដោយរុស្ស៊ីនៅឆ្នាំនោះ ។

នៅក្នុងការបង្ហោះនៅលើ Facebook របស់លោកស្រី Simonyan បានស្នើថា ការទទួលស្គាល់តំបន់ភាគខាងកើតថា ជាកម្មសិទ្ធិរបស់រុស្ស៊ី នឹងអនុញ្ញាតឱ្យទីក្រុងមូស្គូ អាចគំរាមកំហែង ដល់អង្គការ ណាតូ បានកាន់តែងាយស្រួលជាមួយ នឹងការវាយប្រហារសងសឹក ចំពោះការវាយបកណា មួយរបស់អ៊ុយក្រែន ។

លោកស្រី Simonyan បានសរសេរថា “ការធ្វើប្រជាមតិភ្លាមៗ – វាគឺ ជាសេណារីយ៉ូគ្រីមៀ ហើយវាមានលក្ខណៈទាំងអស់” ដោយសំដៅលើការដាក់ បញ្ចូលឧបទ្វីបគ្រីមៀ បន្ទាប់ពីការធ្វើប្រជាមតិ ដែលត្រូវបានរិះគន់ដោយមន្ត្រី សហរដ្ឋអាមេរិក និងអឺរ៉ុប ថាមិនស្របច្បាប់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top