បរទេស៖ តំបន់ Kherson ដែលស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន អាចនឹងរៀបចំការបោះឆ្នោត ដើម្បីកំណត់ថាតើប្រជាជនរបស់ខ្លួន ចង់បំបែកចេញ ពីទីក្រុងគៀវ និងសុំឱ្យទីក្រុងម៉ូស្គូ ទទួលយកខ្លួនជាតំបន់ថ្មី របស់ប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ញត្តិមួយដើម្បីដាក់សំណួរ ទៅកាន់សភា ត្រូវបានផ្ញើទៅលោក Vladimir Saldo ដែលដឹកនាំរដ្ឋបាល ក្នុងតំបន់ដែលភាគច្រើនស្ថិតក្រោម ការគ្រប់គ្រងរបស់រុស្ស៊ីអស់រយៈពេលជាច្រើនខែ។ ការអំពាវនាវនេះបានមកពីក្រុមប្រឹក្សាសាធារណៈ ដែលមានភារកិច្ចតំណាង ប្រជាជនក្នុងមូលដ្ឋាន។
មុននេះ អនុប្រធានរដ្ឋបាល យោធា-ស៊ីវិល លោក Kirill Stremousov បាននិយាយថា អ្នកស្រុកក្នុងតំបន់ “ចង់បានការធានាថាយើងនឹងក្លាយជា ផ្នែកមួយនៃសហព័ន្ធរុស្ស៊ី” ៕
ប្រែសម្រួលៈ ណៃ តុលា