ព័ត៌មានអន្តរជាតិ

ណាតូ៖ រុស្សី មិនអាចយកជ័យជំនះ លើសង្គ្រាមដោយប្រើប្រាស់ គ្រាប់នុយក្លេអ៊ែរឡើយ

បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅបណ្តាញសារព័ត៌មានបរទេសថាអង្គការណាតូ បានបញ្ជាក់ប្រាប់ ទៅកាន់រដ្ឋាភិបាលទីក្រុងមូស្គូ រួចរាល់ហើយយ៉ាងច្បាស់ថា រុស្សីនឹងមិនអាចយកជ័យជំនះ លើសង្គ្រាមដោយប្រើប្រាស់គ្រាប់នុយក្លេអ៊ែរឡើយ ហើយណាតូ ក៏បានដកទ័ពជាច្រើនចេញពី តំបន់ព្រំដែនភាគខាងកើតរបស់ខ្លួនផងដែរ ដើម្បីបញ្ចៀសការយល់ច្រឡំណាមួយរវាងគ្នា។

លោក Stoltenberg បានបន្តថា៖នេះ ជាសេណារីយូ នុយក្លេអ៊ែរ ដ៏ គ្រោះថ្នាក់ និង មិនមានភាព ប្រុងប្រយ័ត្នឡើយ ។សង្គ្រាមនុយក្លេអ៊ែរគឺជាសង្គ្រាម ដែលមិនគួរឲ្យកើតឡើង និងមិនដែលកើតឡើងនោះទេ ប៉ុន្តែប្រសិនបើវាក្លាយជាការពិតមែននោះ ក៏គ្មានភាគីណានឹងទទួលជ័យជំនះនោះដែរ ហើយវានឹងផ្តល់ផលលំបាកខ្លាំង ជាបន្តបន្ទាប់ទៅឲ្យរុស្សីទៅវិញនោះទេ។

ទោះបីជាយ៉ាងណាក្តីលោកបានឆ្លើយតប ទៅនឹងសំណួរដែលត្រូវបានសួរ ដោយក្រុមអ្នកកាសែតថា តើចុះបើរុស្សីនឹងប្រើប្រាស់អាវុធអាតូមិកមួយនេះនោះលោក Stoltenberg បាននិយាយថា វាគឺជាអាស្រ័យទៅលើស្ថានភាពជាក់ស្តែង ប៉ុន្តែណាតូត្រូវការទំនាក់ទំនងយ៉ាងច្បាស់លាស់ ជាមួយនឹងរុស្សីជាមុននិងបញ្ជាក់ថាសង្គ្រាមនុយក្លេអ៊ែរ នឹងមិនអាចឲ្យរុស្សីទទួលបាន ជ័យជំនះបានឡើយ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top