បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសហ្វាំងឡង់ លោក Pekka Haavisto ដែលបានថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធម្សិលមិញថា ប្រទេសហ្វាំងឡង់កំពុងចាប់ផ្តើមអនុវត្ត នូវគោលការណ៍ច្បាប់ថ្មី ដែលនឹងចាប់ផ្តើមរឹតបន្តឹង ក្នុងការហាមប្រាមមិនឲ្យជនជាតិរុស្សីទាំងអស់ ក្នុងការធ្វើដំណើរចូលប្រទេសឡើយ។
លោក Haavisto បានថ្លែងថា៖ហ្វាំងឡង់ នឹងមិនទទួលឬសូម្បីតែជាទីកន្លែងស ម្រាប់ចូលចតប្តូរជើងយន្តហោះ (transit) ឡើយសម្រាប់លិខិតឆ្លងដែនរបស់រុស្សី ហើយហ្វាំងឡង់បានចូលរួមនូវកិច្ចការងារមួយដែលធ្វើឡើង ដើម្បីអាចគ្រប់គ្រងទៅលើចរាច ររបស់ជនជាតិរុស្សី។
ក្រសួងការបរទេសហ្វាំងឡង់ក៏បានបញ្ជាក់ទៀតដែរថា កំពុងតែធ្វើការជាមួយនឹងក្រុមអ្នកជំនាញ ទៅលើដំណោះស្រាយមួយក្នុងការជួយឲ្យហ្វាំងឡង់ ក្នុងការអនុវត្តការគ្រប់គ្រង និងដាក់ដែនកំណត់ទៅដល់ជនជាតិរុស្សី ឲ្យកាន់តែមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងណាក្តីហ្វាំងឡង់បានបញ្ជាក់ដែរថា មិនដូចទៅនឹងបណ្តាប្រទេសក្នុងតំបន់ប៉ាល់កង់ឡើយ ដែលតែងតែអះអាងថាការធ្វើដំណើររបស់ជនជាតិរុស្សី នឹងធ្វើឲ្យមានផលប៉ះពាល់ ដល់សន្តិសុខរបស់ពួកគេប៉ុន្តែហ្វាំងឡង់ បានបញ្ជាក់ថាវចរាចររបស់ជនជាតិរុស្សី មិនអាចធ្វើឲ្យមានភាពគម្រាមកំហែងណាមួយ ដោយសន្តិសុខរបស់ហ្វាំងឡង់ឡើយ៕ ប្រែសម្រួល៖ស៊ុនលី