បរទេស៖ លោក Ben Hodges អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុបបាននិយាយថា សហរដ្ឋអាមេរិកអាចបំផ្លាញកងនាវាចរសមុទ្រខ្មៅ ដែលមានមូលដ្ឋាននៅ Crimea ឬមូលដ្ឋានរបស់ខ្លួននៅលើឧបទ្វីប ប្រសិនបើទីក្រុងម៉ូស្គូងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Daily Mail កាលពីថ្ងៃពុធ លោក Hodges បានពណ៌នាអំពីលទ្ធភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបញ្ជាឱ្យដាក់ពង្រាយនុយក្លេអ៊ែរថា “មិនទំនងទាល់តែសោះ” ។
លោក Ben Hodges អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុប បានអះអាងថា លោក ពូទីន នឹងមិនធ្វើដូច្នេះទេ ព្រោះលោកដឹងថា អាមេរិកនឹងត្រូវឆ្លើយតបវិញ ប្រសិនបើរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរ។
ការអត្ថាធិប្បាយរបស់ មន្រ្តីជាន់ខ្ពស់អាមេរិកនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹង សុន្ទរកថារបស់លោក ពូទីន នៅមុនថ្ងៃនោះ ដោយលោកបាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រយុទ្ធជាមួយ “ម៉ាស៊ីនយោធាលោកខាងលិចទាំងមូល” នៅក្នុងអ៊ុយក្រែន ដោយលើកឡើងពីជំនួយដ៏ខ្ជះខ្ជាយក្នុងជំនួយធុនធ្ងន់ និងចារកម្មដែលផ្តល់ដល់ទីក្រុងគៀវ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និង ផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា