ព័ត៌មានអន្តរជាតិ

ពិព័រណ៍ចិន-អាស៊ីអឺរ៉ុប លើកទី ៧ បានចុះហត្ថលេខា លើកិច្ចសន្យាដែលមានតម្លៃសរុប ជាង ៩៦០ ប៊ីលានយាន់ប្រាក់ចិន 

ពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី ៧ បានប្រារព្ធឡើងនៅភូមិភាគស្វយ័ត Xinjiang ប្រទេសចិន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា ក្រោមប្រធានបទ “ការពិភាក្សាគ្នា ការរួមគ្នាកសាង ការចែករំលែកគ្នា កិច្ចសហប្រតិបត្តិការឆ្ពោះទៅកាន់អនាគត” ។ គិតរហូតមកដល់ពេលបច្ចុប្បន្ន ពិព័រណ៍នេះប្រមូលបានគម្រោងកិច្ចសន្យាចំនួន ៣៦៥ ក្នុងតម្លៃសរុបលើសពី ៩៦០ ប៊ីលានយាន់ប្រាក់ចិន ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ។

គម្រោងកិច្ចសន្យាដែលបានចុះហត្ថលេខាពាក់ព័ន្ធនឹងវិស័យជាច្រើន ដូចជាប្រេង និងឧស្ម័ន ធ្យូងថ្ម ធនធានរ៉ែ សារធាតុគីមីបៃតង ថាមពលថ្មី សម្ភារៈថ្មី  ធារាសាស្រ្ត វារីអគ្គិសនី ព័ត៌មានឌីជីថល កសិកម្មទំនើប ចរាចរណ៍ទំនិញនិងការដឹកជញ្ជូនរបស់តំបន់Xinjiangជាដើម ៕

To Top