ពេលរំលឹកពីរយៈ ទើបចូលធ្វើការ លោក Xi Jinping ប្រធានរដ្ឋចិនបាននិយាយថា “តម្រូវការទាមទារដំបូងជាចម្បូងចំពោះខ្លួនឯងរបស់ខ្ញុំគឺ “ស្វែងរកភាពលំបាកសម្រាប់ខ្លូនឯង” ។ លោកបានបន្ថែមទៀតថា “យើងធ្វើអ្វីៗ ដើម្បីមនុស្សសាមញ្ញ ហើយយើងមិនអាចមាន គំនិតស្វែងរកតែសុភមង្គល ផ្ទាល់ខ្លួននោះទេ” ហើយនិយាយបន្ថែមទៀត លើកនេះលោកបានតស៊ូមតិថា យុវជនគួរតែស្វែងរកការលំបាក សម្រាប់ខ្លួនឯង ។
បច្ចុប្បន្ននេះ កម្មាភិបាល វ័យក្មេងទាំងឡាយ បានកើតក្នុងយុគសម័យដ៏អស្ចារ្យ ហើយពួកគេគឺជាកម្លាំងថ្មី ក្នុងការអភិវឌ្ឍកិច្ចការបក្ស និងប្រទេសជាតិ។ ក្នុងពេល ប្រឈមមុខ នឹងការផ្លាស់ប្តូរដ៏អស្ចារ្យ នៅក្នុងពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សន៍ និង សភាពការណ៍ទូទៅ នៃយុទ្ធសាស្ត្រស្តារ ភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ពួកគេត្រូវបង្កើនសមត្ថភាព របស់ខ្លួន ពង្រឹងការលត់ដំខ្លួនឯង និងពង្រឹងជំនាញ របស់ខ្លួន ។ នៅក្នុងដំណើរនេះ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការ “ស្វែងរកការលំបាកសម្រាប់ខ្លួនឯង” ។
“
អត្ថន័យដើមនៃពាក្យនេះ គឺនាំទុក្ខដាក់ខ្លួន តែការ “ស្វែងរកការលំបាកសម្រាប់ខ្លួនឯង” របស់លោក Xi Jinping ដូចដែលលោកលើកឡើងថា “ទោះបីជាមានការលំបាកច្រើន ជារៀងរាល់ថ្ងៃ នឹងជួបប្រទះបញ្ហាប្រឈមផ្សេងៗគ្នាក្តី លុះត្រាតែរាងកាយធ្វើការមិនបាន លុះត្រាតែមិនឱ្យខ្ញុំធ្វើទៀត ដរាបណាមិនមានរឿងទាំងពីរនេះ ខ្ញុំនឹងបន្តធ្វើការដោយឥតឈប់ឈរ ។” នេះគឺជាកម្រិតខ្ពស់ខាងស្មារតី ដែលមានសុទិដ្ឋិនិយម ដែលមានមោទនភាព ដោយសារការស៊ូទ្រាំនឹងទុក្ខលំបាក ហើយមានសេចក្តីរីករាយ ដោយសារការជម្នះការលំបាក។ ការលំបាក គឺជាការពិពណ៌នាអំពីស្ថានភាព ហើយក៏ជាការលត់ ដំឆន្ទៈ របស់មនុស្សផងដែរ ។ ភាពលំបាកអាចជំរុញ ឲ្យពួកគេមានការអភិវឌ្ឍ ហើយភាពលំបាកក៏អាចជំរុញ ឲ្យពួកគេទទួលភាព ជោគជ័យផងដែរ ។ កម្មាភិបាលវ័យក្មេង ស្ថិតក្នុងរយៈកាលមាស នៃការរីកចម្រើន ហើយការស្វែង រកវិធីត្រឹមត្រូវ ដើម្បីស៊ូទ្រាំនឹងការ លំបាកនឹងជួយបង្កើត ទស្សនៈចំពោះពិភពលោក ទស្សនៈវិស័យចំពោះជីវិតនិង ទស្សនៈចំពោះគុណតម្លៃ បង្កើតឡើងនូវការតាំងចិត្តដ៏រឹងមាំ ការជឿជាក់លេីខ្លួនឯង និងទឹកចិត្តតស៊ូ ពង្រឹងសមត្ថភាព ដើម្បីរីករាយបានលឿន ៕