ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ថាខ្លួនមិនទាន់សម្រេចចិត្ត ទាំងស្រុង ក្នុងការបិទព្រំដែន របស់ខ្លួនឡើយ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា ប្រជាមតិ ដែលរៀបចំដោយរុស្ស៊ី ដែលអាចនាំ ទៅដល់ការបញ្ចូល១៥ភាគរយ នៃទឹកដីរបស់អ៊ុយក្រែន នឹងត្រូវបញ្ចប់ នៅថ្ងៃអង្គារនេះ ខណៈដែលវិមានក្រឹមឡាំង បានលើកឡើងថា ខ្លួនមិនបានធ្វើការសម្រេចចិត្ត លើការបិទព្រំដែន របស់ខ្លួននៅឡើយទេ ដែលជាការចល័តលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ហើយមានអ្នកខ្លះរត់គេចខ្លួន ។

ការបោះឆ្នោតនៅខេត្ត Luhansk, Donetsk, Kherson និង Zaporizhzhia ភាគខាងកើត និងអាគ្នេយ៍របស់អ៊ុយក្រែន បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយត្រូវ បានប្រទេសលោកខាងលិច ច្រានចោលថា ជាការបោកប្រាស់ ដោយប្រទេសលោកខាងលិច ដែលបានសន្យា មិនទទួលស្គាល់លទ្ធផល បោះឆ្នោត ។

នៅក្នុងប្រទេសរុស្ស៊ី ការហៅអ្នកបម្រុងប្រមាណ ៣០០.០០០នាក់បាននាំឱ្យមានការតវ៉ាជានិរន្តរភាព ជាលើកដំបូងចាប់តាំង ពីការឈ្លានពានបានចាប់ផ្តើម ដោយក្រុមឃ្លាំមើលមួយប៉ាន់ស្មានថា យ៉ាងហោចណាស់មនុស្ស២.០០០នាក់ ត្រូវបានចាប់ខ្លួនរហូតមកដល់ពេលនេះ ។ រាល់ការរិះគន់ជាសាធារណៈអំពី “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ី ត្រូវបានហាមឃាត់ ។

ជើងហោះហើរចេញ ពីប្រទេសរុស្ស៊ី បានលក់ចេញអស់ ហើយរថយន្ត បានបិទច្រកព្រំដែន ដោយមានរបាយការណ៍ អំពីនេះមានរយៈពេល៤៨ម៉ោង នៅព្រំដែនផ្លូវតែមួយគត់ទៅកាន់ហ្ស៊កហ្ស៊ី ដែលជាប្រទេសជិតខាង ដ៏កម្រដែលគាំទ្រលោកខាងលិច ដែលអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ី ចូលដោយគ្មានទិដ្ឋាការ ។

នៅពេលសួរអំពីលទ្ធភាព នៃការបិទព្រំដែន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ដល់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា “ខ្ញុំមិនដឹងអ្វីទាំងអស់អំពីរឿងនេះ។ នៅពេលនេះ មិនមានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងលើរឿងនេះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top