ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណប ចំនួន៣ទៅកាន់ដងតារាវិថី

តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា ប្រទេសចិន នៅថ្ងៃអង្គារនេះបានធ្វើការបាញ់បង្ហោះរ៉ុក្កែត Long March-6 ដែលបញ្ជូនផ្កាយរណប ចំនួន៣ឡើងទៅក្នុងទីលំហ ។

គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែតនេះបានបាញ់បង្ហោះ នៅម៉ោង៧និង៥០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយួន ក្នុងខេត្ត សានស៊ី ភាគខាងជើង ប្រទេស ហើយបានបញ្ជូនផ្កាយរណប Shiyan-16A, Shiyan-16B និង Shiyan-17 ទៅកាន់គន្លងវិថីដែលបានគ្រោងទុកជាមុន ។

ពាក្យថា Shiyan គឺមានន័យថា “ពិសោធន៍” ដែលនេះជាភាសាចិន ។ ផ្កាយរណប Shiyan ទាំង៣នឹងផ្តល់ទិន្នន័យសម្រាប់ការស្ទង់មតិដីធ្លី ការធ្វើផែនការទីក្រុង និងការការពារ និងកាត់បន្ថយគ្រោះមហន្តរាយ ។

សូមបញ្ជាក់ថា ការបង្ហោះនេះ គឺជាបេសកកម្មហោះហើរ លើកទី៤៤០ នៃការប្រើប្រាស់គ្រាប់រ៉ុក្កែតស៊េរី Long March នេះបើយោងតាមមជ្ឈមណ្ឌលបាញ់បង្ហោះ បានបញ្ជាក់ដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top