ព័ត៌មានអន្តរជាតិ

បាតុករអ៊ីរ៉ង់ បាត់បង់ជីវិតកើនឡើង ដល់៧៦នាក់ ខណៈការប៉ះទង្គិច កាន់តែខ្លាំងក្លា

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៧៦នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្វើបាតុកម្មប្រឆាំង នៅទូទាំងប្រទេសអ៊ីរ៉ង់ រយៈពេល១១ថ្ងៃកន្លងមកនេះ ក្រោយការស្លាប់របស់ស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់ នៅក្នុងមន្ទីរឃុំឃាំង។

ក្រុមសិទ្ធមនុស្សរបស់ប្រទេសអ៊ីរ៉ង់ Iran Human Rights (IHR) ជាអង្គការដែលមានមូលដ្ឋាន នៅក្នុងប្រទេសន័រវេស បានធ្វើការចោទប្រកាន់ទៅលើអជ្ញាធរថា បានប្រើប្រាស់កម្លាំងមិនសមស្រប ព្រមទាំងអាវុធផង ក្នុងការប្រឈមមុខដាក់គ្នា។

ក្នុងពេលជាមួយគ្នានេះ ខាងភាគីសារព័ត៌មានរបស់រដ្ឋវិញ បានអះអាងថាចំនួននៃអ្នកស្លាប់ មានតែ៤១នាក់ប៉ុណ្ណោះ ដែលក្នុងនោះមានក្រុមសន្តិសុខ របស់អ៊ិរ៉ង់មួយចំនួនផង ហើយបានទំលាក់កំហុស ទៅលើក្រុមបាតុករ ដែលជាអ្នកបង្កឲ្យមានហេតុការណ៍ អាក្រក់នេះកើតឡើង។

គួរឲ្យដឹងដែរថា ការប៉ះទង្គិចគ្នារវាងក្រុមបាតុករជាច្រើនថ្ងៃកន្លងមកនេះ ក៏មានទៅដល់ការចាប់ឃាត់ខ្លួន មនុស្សរាប់រយនាក់ និងក្នុងនោះមានអ្នកកាសែត ប្រមាណជា២០នាក់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top