ព័ត៌មានអន្តរជាតិ

ចិន គូសបញ្ជាក់ ពីតម្រូវការទំនាក់ទំនង ជាមួយក្រុមតាលីបង់ អាហ្វហ្គានីស្ថាន

ប៉េកាំង ៖ បេសកជនរបស់អង្គការ សហប្រជាជាតិ កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់សហគមន៍ អន្តរជាតិក្នុងការចូលរួម ជាមួយពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Markus Potzel តំណាងពិសេស របស់អគ្គលេខាធិការរង អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានមើលឃើញថា ការចូលរួមរបស់អន្តរជាតិ ជាវិធីសាស្រ្តជាក់ស្តែងបំផុត ។

លោកបានប្រាប់ ក្រុមប្រឹក្សាសន្តិសុខ នៅក្នុងសន្និសីទសង្ខេបមួយថា ប្រសិនបើពួកតាលីបង់ មិនឆ្លើយតបទៅនឹងតម្រូវការ នៃធាតុទាំងអស់ នៃសង្គមអាហ្វហ្គានីស្ថាន ហើយចូលរួមក្នុងន័យស្ថាបនាក្នុងចន្លោះ ឱកាសដែលមានកម្រិតជាមួយសហគមន៍អន្តរជាតិនោះ វាមិនច្បាស់ថា នឹងមានអ្វីកើតឡើង បន្ទាប់នោះទេ ។

លោកបានព្រមានថា ការបែកបាក់បន្ថែមទៀត ភាពឯកោ ភាពក្រីក្រ និងជម្លោះផ្ទៃក្នុងគឺ ស្ថិតក្នុងចំណោមសេណារីយ៉ូ ដែលទំនងជានាំ ទៅដល់ការធ្វើចំណាកស្រុកដ៏ធំ និងបរិយាកាស ក្នុងស្រុកដែលអំណោយផល ដល់អង្គការភេរវករ ក៏ដូចជាទុក្ខវេទនាកាន់តែខ្លាំង សម្រាប់ប្រជាជន អាហ្វហ្គានីស្ថាន ។

លោកបានបន្ដថា “នោះហើយជាមូលហេតុ ដែលយើងត្រូវចូលរួម ។ គោលបំណង នៃការចូលរួមរបស់យើង គឺដើម្បីលើកកម្ពស់អភិបាល កិច្ចនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ដែលធ្វើការដើម្បីផលប្រយោជន៍របស់ប្រជាជនអាហ្វហ្គានីស្ថាន និងគោរពបទដ្ឋាននៃសហគមន៍សកលលោក នៅ តែ ជា ឱកាសប្រាកដនិយមបំផុត ក្នុងការសម្រេចបានគោលបំណងទាំងនេះ” ។

តាំងពីចូលកាន់កាប់ក្រុង កាប៊ុល មកការកំណត់ អត្តសញ្ញាណខ្លួនឯង របស់តាលីបង់ ថាជារដ្ឋអេមីរ៉ាត មិន ត្រូវ បាន រដ្ឋ ណា មួយ ទទួល ស្គាល់ ឡើយ។ លោក បន្ត ថា ទន្ទឹមនឹងនេះ សហគមន៍អន្តរជាតិ ក៏មិនចង់ ឃើញប្រទេស នេះដួលរលំ ដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top