ព័ត៌មានអន្តរជាតិ

លោក ស៊ី ជំរុញឱ្យឧស្សាហកម្ម ផលិតកម្មនៅខេត្ត Zhejiang សម្រេចបានការផ្លាស់ប្តូរ រូបមន្តអភិវឌ្ឍន៍

នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០៧ លោក Xi Jinping លេខាធិការបក្ស ប្រចាំនៅខេត្ត Zhejiang បានចុះត្រួតពិនិត្យការងារ នៅសាកលវិទ្យាល័យខេត្ត Zhejiang ពាក្យគន្លឹះរបស់ការចុះត្រួត ពិនិត្យការងារលើកនេះគឺ ស្បែកជើង ។

នៅពេលនោះ ឧស្សាហកម្មស្បែកជើងនៅ ខេត្ត Zhejiang មានចំនួនប្រហែល ៤០% នៃទីផ្សារប្រទេសចិន ស្មើនឹង ២០% នៃទីផ្សារពិភពលោក ។ ប៉ុន្តែកម្រិតនៃការអភិវឌ្ឍទូទៅ នៃឧស្សាហកម្មនេះមានកម្រិតទាប គួបផ្សំនឹងការកើនឡើង នៃថ្លៃពលកម្មនិងការកើនឡើង តម្លៃវត្ថុធាតុដើម បណ្តាលឱ្យប្រាក់ចំណេញ នៃសហគ្រាសទាបណាស់ ។
ប៉ុន្តែតើការផលិតស្បែកជើងនេះ មានទំនាក់ទំនងអ្វី ជាមួយសាកលវិទ្យាល័យ?

តាមពិត សាកលវិទ្យាល័យខេត្ត Zhejiang មានសាស្ត្រាចារ្យម្នាក់ ដែលធ្វើការសិក្សាស្រាវជ្រាវអំពីការរចនា ផលិតផលដែលជំនួយដោយកុំព្យូទ័រគាត់ឈ្មោះ Geng Weidong គាត់បានសហការជាមួយរោងចក្រស្បែកជើង លើវិស័យឧស្សាហកម្ម និងការសិក្សា និងស្រាវជ្រាវ ហើយបានបង្កើត កម្មវិធីឧស្សាហកម្មដោយឯករាជ្យ ដែលអាចបង្កើតជាពុម្ព3D យ៉ាងត្រឹមត្រូវដោយផ្អែក លើទម្រង់ជើង ។ ទម្រង់ជើងស្បែកជើង ដែលផលិតពីពុម្ពនេះអាចសម នឹងទម្រង់ជើងរបស់អតិថិជន យ៉ាងជាក់លាក់ ។ ប្រសិនបើប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ អាចសម្រេចបាននូវ ការផលិតស្បែកជើងតាមចំណង់ ចំណូលចិត្តផ្ទាល់ខ្លួន មិនត្រឹមតែបំពេញតម្រូវការគុណភាពខ្ពស់ របស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយ កាកសំណល់យ៉ាងច្រើន ហើយបានបង្កើនតម្លៃបន្ថែម នៃឧស្សាហកម្មទៀតផង ។

លោក Xi Jinping បានពិចារណាថា ប្រើប្រាស់បច្ចេកទេស ព័ត៌មានវិទ្យា ដើម្បីជួយដល់ការ ផ្លាស់ប្តូរ រូបមន្តអភិវឌ្ឍន៍និង ធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មផលិតកម្មបែបប្រពៃណី របស់ខេត្ត Zhejiang ។ គម្រោងរបស់លោក Geng Weidong នេះបានទាក់ទាញភ្នែក របស់លោក Xi Jinping យ៉ាងជ្រាលជ្រៅ ។ នៅក្នុងបន្ទប់សន្និសីទរបស់សាលា លោក Xi Jinping បានសួរសំណួរជាច្រើន ។
បន្ទាប់ពីបានស្តាប់ ចម្លើយរបស់លោក Geng Weidong និងអ្នកផ្សេងទៀត លោក Xi Jinping នៅតែមានអារម្មណ៍ថា មិនគ្រប់គ្រាន់ទេ ។ ដោយឃើញឧបករណ៍ សម្រាប់ប្រមូលទម្រង់ជើង នៅក្នុងបន្ទប់សន្និសីទ លោកបាន ស្នើឱ្យសាកល្បងវា ។
លោក Xi Jinping បានបោះជើងទទេរម្ខាងជាន់ លើវេទិកាកញ្ចក់ ។ កាមេរ៉ាឌីជីថលចំនួន ១០ គ្រឿងបានថតស្កែនឡើងចុះ ឆ្វេងស្តាំ នូវទម្រង់ជើងរបស់លោក ។

លោក Xi Jinping នៅតែពាក់ស្បែកជើងនិងស្រោមជើង ហើយពុម្ព3D នៃជើងរបស់លោកបានបង្ហាញខ្លួន នៅលើអេក្រង់កុំព្យូទ័រក្នុងរយៈពេលតិចជាង ៣០ វិនាទី ។ លោក Xi Jinping បានដើរទៅមើលពុម្ព3Dយ៉ាងយកចិត្តទុកដាក់ ។ នៅពេលដែលលោកបានចាកចេញពីសាកលវិទ្យាល័យខេត្ត Zhejiang លោកបានកាន់ដៃលោក Geng Weidong ដើរបណ្ដើរនិយាយបណ្ដើរ រហូតដល់លោកឡើងឡាន ។

ការផ្លាស់ប្តូររូប មន្តអភិវឌ្ឍន៍និង ធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផលិតកម្ម របស់ខេត្ត Zhejiang នេះគឺជាអ្វី ដែលលោក Xi Jinping បានបន្តជំរុញ ចាប់តាំងពីលោក បានចូលកាន់តំណែងនៅខេត្ត Zhejiang តាំងពីឆ្នាំ ២០០២ មក ។ លោកបានហៅវាថា “ផ្ទេរប្តូរបក្សីមិនល្អចេញពីទ្រុង”៖ មិនត្រូវពន្លឿនការផ្លាស់ប្តូរនៃរបៀបកំណើនសេដ្ឋកិច្ច ធ្វើឱ្យ “បក្សីល្អ” ដែល “ស៊ីតិច ពងច្រើននិងហើរឆ្ងាយ” ដឹកនាំសេដ្ឋកិច្ចរបស់ខេត្ត Zhejiang ។
ហេតុអ្វីបានជាធ្វើបែបនេះ?

នៅពេលនោះ ប្រទេសចិនបានចូលក្នុងអង្គការ ពាណិជ្ជកម្មពិភពលោក ឧស្សាហកម្មផ្សេងៗបានចាប់ផ្តើមប្រឈមមុខ នឹងការប្រកួតប្រជែងអន្តរជាតិ ។ ខេត្ត Zhejiang ធ្លាប់បានផ្អែក លើអត្ថប្រយោជន៍ ដែលឈានមុខគេចូលទីផ្សារ និងបង្កើតក្រុមឧស្សាហកម្ម មួយចំនួន ដែលមានគុណសម្បត្តិ ក្នុងការប្រកួតប្រជែង នៅក្នុងស្រុក ។ ប៉ុន្តែនៅពេលដែលចូលក្នុង ទីផ្សារអន្តរជាតិ គុណសម្បត្តិត្រូវបានបាត់បង់ ៖ កម្រិតឧស្សាហកម្ម មានកម្រិតទាប សមត្ថភាពច្នៃប្រឌិត បច្ចេកវិទ្យាខ្សោយ ហើយសមត្ថភាពអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពគឺអន់ ។ បន្ទាប់ពីចូលក្នុង WTO ខេត្ត Zhejiang ដែលជាកន្លែងត្រួសត្រាយផ្លូវ នៃកំណែទម្រង់និងការបើកទូលាយបានប្រឈមមុខ នឹងការប្រកួតប្រជែងទីផ្សារអន្តរជាតិ មុនគេ ។
តើធ្វើដូចម្តេច ដើម្បីបង្កើនសមត្ថភាពផលិត ឧបករណ៍របស់សហគ្រាសខេត្ត Zhejiang ? បន្ទាប់ចុះត្រួតពិនិត្យការងារ នៅកន្លែងផ្សេងៗ លោក Xi Jinping បានទទួលបានការសន្និដ្ឋាន ខេត្ត Zhejiang ត្រូវពន្លឿនការកសាង មូលដ្ឋានផលិតកម្មទំនើប ។ លោកក៏បានលើកឡើងថា បន្ទាប់ពីបានចូលជាសមាជិក WTO ខេត្ត Zhejiang គួរតែប្រកាន់ យកអាកប្បកិរិយាសកម្ម បន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការ អន្តរជាតិនិង ការប្រកួតប្រជែងក្នុងវិសាលភាព កាន់តែធំនិង កម្រិតកាន់តែស៊ីជម្រៅ ។

ដើម្បីសម្រេចបាននូវគោលដៅ “ផ្ទេរបក្សីមិនល្អចេញពីទ្រុង” លោក Xi Jinping ផ្ទាល់បានចូល ក្នុងការងារនេះ ។ លោកបានកែលម្អយន្តការការងារ នៃការនាំចូលទុនក្នុងស្រុក និង បរទេស ប្រើប្រាស់មូលធន ដែលមានគុណភាពខ្ពស់ក្នុងស្រុកនិងបរទេស បច្ចេកវិទ្យាទំនើប ធនធានមនុស្ស និងធនធានគ្រប់គ្រង បន្តលើកកម្ពស់កម្រិត នៃការអភិវឌ្ឍឧស្សាហកម្មរបស់ខេត្ត Zhejiang ។ លោកបានលើកទឹកចិត្ត សហគ្រាសនៅខេត្ត Zhejiang ឱ្យចេញទៅក្រៅនិង បង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍នៅតំបន់ផ្សេងទៀត និងទីផ្សារអន្តរជាតិ ដើម្បីកែលម្អកម្រិត ឧស្សហកម្មផលិតកម្ម ។
ដោយសារការលើកកម្ពស់ គុណភាពនិងការផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថលរបស់លោក Geng Weidong សាស្រ្តាចារ្យសាកលវិទ្យាល័យ Zhejiang បានជំរុញដោយជោគជ័យ ដល់ឧស្សាហកម្មស្បែកជើងនៅខេត្ត Zhejiang ព័ត៌មានភាវូបនីយកម្មជំរុញ ដល់ឧស្សាហកម្មប្រពៃណី បានក្លាយជាការពិត ។
ក្រោមការដឹកនាំជា យុទ្ធសាស្រ្ត នៃការប្រកាន់ខ្ជាប់នូវការដើរលើមាគ៌ា នៃឧស្សាហូបនីយកម្មបែបថ្មី របស់លោក Xi Jinping ខេត្ត Zhejiang សម្រេចបាននូវការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ និងការធ្វើឱ្យប្រសើរឡើង នៃឧស្សាហកម្មផលិតកម្មផែនទី បង្ហាញផ្លូវស្តីពី”ផ្ទេរបក្សីមិនល្អចេញពីទ្រុង” នៃឧស្សាហកម្មផលិតកម្ម របស់ខេត្ត Zhejiang ដែលលោក Xi Jinping លើកឡើងបានក្លាយជាការពិត ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top