ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត​ អាវុធលោកខាងលិច បង្ហាញពីផែនការ សម្រាប់ប្រទេសឥណ្ឌា

បរទេស ៖ ក្រុមហ៊ុនផលិត អាវុធស៊ុយអែតឈ្មោះ Saab គ្រោងនឹងសាងសង់រោងចក្រថ្មីមួយ នៅក្នុងប្រទេសឥណ្ឌា ដើម្បីផលិតអាវុធ ប្រឆាំងរថក្រោះបាញ់ពីលើស្មា បើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន បានកត់សម្គាល់ថា រោងចក្រនេះនឹងបម្រើ ដល់កងកម្លាំងប្រដាប់អាវុធ របស់ទីក្រុងញូវដេលី បន្ថែមពីលើប្រទេសជាច្រើនទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ផែនការនេះត្រូវបានបង្ហាញ កាលពីថ្ងៃអង្គារដោយអនុប្រធាន ជាន់ខ្ពស់របស់ក្រុមហ៊ុន Saab លោក Gorgen Johansson ដែលបាននិយាយថា ក្រុមហ៊ុននឹងសាងសង់ រោងចក្រថ្មីមួយនៅទីតាំង ដែលមិនបានបញ្ជាក់នៅក្នុង ប្រទេសឥណ្ឌា ដើម្បីផលិតប្រព័ន្ធអាវុធ Carl-Gustaf M4 របស់ខ្លួនដោយសង្ឃឹមថា នឹងចាប់ផ្តើមប្រតិបត្តិការនៅពេលណាមួយនៅឆ្នាំ ២០២៤ ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង New Delhi ថា “វាគឺជាជំហានមូលដ្ឋានមួយក្នុងការរៀបចំ កន្លែងផលិតសម្រាប់ Carl-Gustaf M4 នៅក្នុងប្រទេសឥណ្ឌា ដែលបានផ្តល់ឱ្យនូវទំនាក់ទំនង ដ៏ជិតស្និទ្ធ និងយូរអង្វែងដែលយើង មានជាមួយកងទ័ពឥណ្ឌា ជាអ្នកប្រើប្រាស់ប្រព័ន្ធឈាន មុខគេមួយ” ។ ក្រុមហ៊ុន Saab នឹង “រួមចំណែកដល់រដ្ឋាភិបាល នៃគោលដៅ របស់ប្រទេសឥណ្ឌា ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ លំដាប់ពិភពលោក”។

រោងចក្រនេះនឹងផលិតអាវុធបាញ់ ពីលើស្មាដែលអាចប្រើបានមិនត្រឹមតែ សម្រាប់យោធារបស់ប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អតិថិជននៅក្នុងប្រទេសចំនួន ១៥ផ្សេងទៀត។ លោក Johansson បានបន្ថែមថា “យើងមិនបានធ្វើបែបនេះនៅក្នុងប្រទេសផ្សេងទៀតទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top