ព័ត៌មានអន្តរជាតិ

លោក Xi Jinping សរសេរបុព្វកថា សម្រាប់«កម្រងសៀវភៅ អំពីការស្តារ ភាពរុងរឿងឡើងវិញ» ដោយបានគូសបញ្ជាក់ថា ចាត់ទុកប្រវត្តិសាស្ត្រ ជាមេរៀន បន្តបោះជំហានទៅមុខ តាមមាគ៌ា ស្តារភាពរុងរឿងឡើងវិញ នៃប្រជាជាតិចិន

ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានសរសេរបុព្វកថាសម្រាប់ « កម្រងសៀវភៅអំពីការ ស្តារភាពរុងរឿងឡើងវិញ» ក្រោមចំណងជើងថា «ឈានទៅមុខដោយម៉ឺងម៉ាត់ តាមមាគ៌ាស្តារភាពរុងរឿងឡើងវិញ» ។

លោក Xi Jinping បានលើកឡើងថា ការរៀបរៀង អត្ថបទសំខាន់ៗ តាក់តែងវចនានុក្រមប្រវត្តិសាស្ត្រ ថែរក្សាប្រវត្តិសាស្ត្រ ដើម្បីលើកទឹកចិត្តមនុស្ស ជំនាន់ក្រោយ ក្នុងគោលបំណងអប់រំ និងដាស់តឿនមនុស្សជំនាន់នីមួយៗ គឺជាប្រពៃណីរបស់ប្រជាជាតិចិន ដែលបានបន្តរាប់ពាន់ឆ្នាំមកហើយ ។ ការរៀបចំ«កម្រងសៀវភៅ អំពីការស្តារភាព រុងរឿងឡើងវិញ»ជាគំរោងវប្បធម៌សំខាន់ ដែលអនុម័តដោយមជ្ឈិមបក្ស ។

លោកបានគូសបញ្ជាក់ថា ប្រជាជាតិចិន បានរួមចំណែកសំខាន់ដែលមិនអាចលុបបំបាត់ បានក្នុងដំណើរវិវឌ្ឍរីកចម្រើន នៃអរិយធម៌មនុស្សជាតិ។ តាំងពីសម័យទំនើបមក ប្រជាជាតិចិន បានរងទុក្ខលំបាកវេទនា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ បន្ទាប់ពីបានបង្កើតឡើង បក្សកុម្មុយនីស្តចិន បានដឹកនាំប្រជាជនចិន ធ្វើការខិតខំតស៊ូនិង ប្រយុទ្ធ រហូតដល់រកឃើញមាគ៌ាត្រឹមត្រូវ ដើម្បីសម្រេចការស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញ ។ ប្រវត្តិសាស្ត្របាន បញ្ជាក់រួចហើយ ហើយក៏នឹងបន្តបញ្ជាក់ទៀតថា ក្រោមការដឹកនាំ នៃបក្ស កុម្មុយនីស្តចិន យើងប្រកាន់ខ្ជាប់ការ ណែនាំពីទ្រឹស្តីវិទ្យាសាស្ត្រ និងតាមមាគ៌ាដ៏ត្រឹមត្រូវ បូករួមទាំងកម្លាំង សាមគ្គី របស់ប្រជាជន រាប់រយលាននាក់ ប្រជាជនចិនអាចក្តាប់ ជាប់ជោគវាសនា នៃការអភិវឌ្ឍ នៃប្រទេសជាតិក្នុងដៃរបស់ខ្លួន យ៉ាងរឹងមាំ ។ ប្រវត្តិសាស្ត្រជាសៀវភៅមេរៀនដ៏ល្អបំផុត ។ បច្ចុប្បន្ន ស្ថានការណ៍សកលលោក កាន់តែប្រែប្រួលយ៉ាងខ្លាំង ដែលមិនធ្លាប់មាន ក្នុងរយៈមួយរយឆ្នាំកន្លងមក ខណៈការស្តារភាពរុងរឿងនៃប្រជាជាតិចិន ក៏ចូលដល់ដំណាក់ កាលគន្លឹះដែរ យើងត្រូវចាត់ទុក ប្រវត្តិសាស្ត្រជាមេរៀន ប្រមូលផ្តុំកម្លាំងនិងស្មារតី បន្តបោះជំហានទៅមុខយ៉ាងមុតមាំ ។

សូមបញ្ជាក់ថា «កម្រងសៀវភៅ អំពីការស្តារភាពរុងរឿងឡើងវិញ» សរុបមាន៥វគ្គ បានជ្រើសរើសឯកសារ សំខាន់ៗស្តីពីការស្តារប្រជាជាតិចិន ឡើងវិញចាប់ពីឆ្នាំ១៨៤០ ដែលជាពេលផ្ទុះសង្គ្រាមអាភៀនមក ដែលបានបង្ហាញ ជាទូទៅ នូវសមិទ្ធផល នៃគំនិតដែលបានជះឥទ្ធិពល ដល់ការអភិវឌ្ឍ នៃប្រទេសចិន សៀវភៅវគ្គទីមួយដល់វគ្គទីបី ចេញផ្សាយនៅថ្ងៃទី២៧ខែកញ្ញា ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top