បរទេស៖ ស្ថានទូតអាមេរិក ប្រចាំក្នុងទីក្រុងមូស្គូកាលពីថ្ងៃពុធម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានទៅដល់ពលរដ្ឋ
របស់ខ្លួនដែលកំពុងរស់នៅ ក្នុងប្រទេសរុស្សីឲ្យសម្រេចចិត្ត ក្នុងការចាកចេញពីទីនេះ តាមដែលឆាប់បំផុតដើម្បី ជៀសវាងករណីណាមួយដែលកាន់តែ គ្រោះថ្នាក់នាពេលខាងមុខ។
ស្ថានទូតបានបន្តព្រមានទៀតថា ដោយសារតែការសម្រេចចិត្ត ចល័តទ័ពបន្ថែមរបស់រុស្សីចុង ក្រោយនេះអាមេរិកអាចសន្និដ្ឋានបានថា រដ្ឋាភិបាលក្រុងមូស្គូ អាចនឹងធ្វើការបដិសេធ មិនទទួលស្គាល់ចំពោះលិខិតឆ្លងដែន ណាមួយដែលជារបស់ពលរដ្ឋអាមេរិក ឡើយឡើយ។
លើសពីនេះសម្រាប់អ្នក ដែលមានលិខិតឆ្លងដែនអាមេរិកផង និងរុស្សីផងនោះអាចនឹងត្រូវបាន ឃាត់ឃាំងនៅក្នុងប្រទេសរុស្សី ដើម្បីអាច ចុះបញ្ជីចូលទៅក្នុង កងកម្លាំងយោធាទៀតផងដែរ។
នៅក្នុងសេចក្តីប្រកាស ដដែលស្ថានទូតបានសរសេរថា៖ ពលរដ្ឋអាមេរិកមិនត្រូវធ្វើដំណើរ ទៅកាន់ប្រទេសរុស្សីឡើយ ហើយពលរដ្ឋដែលកំពុង រស់នៅនិងធ្វើដំណើរ ក្នុងប្រទេសរុស្សីគួរតែចាំបាច់ ធ្វើការចាកចេញនៅពេលនេះ មុនពេលដែលការហោះហើរបែបអាជីវកម្ម ត្រូវបានបិទដោយប្រការណាមួយ៕
ប្រែសម្រួល៖ ស៊ុន លី