ញូវយ៉ក៖ ការស្លាប់ដោយអាវុធ របស់សហរដ្ឋអាមេរិក បានបន្តកើនឡើងក្នុងឆ្នាំជំងឺរាតត្បាតទីពីរ បន្ទាប់ពីឆ្នាំ២០២០ បានបំបែកកំណត់ត្រា ដោយឈានដល់ ៤៨៨៣២នាក់ ក្នុងឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យ បណ្តោះអាសន្ន ដែលបានចេញផ្សាយថ្មី ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។

យោងតាម Gun Violence Archive បានឲ្យដឹងថា តិចជាង ៣០០ថ្ងៃ ដល់ឆ្នាំ២០២២ មានការបាញ់ប្រហារទ្រង់ទ្រាយធំជាង ៤៦៤លើក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងចំណោមប្រទេស ដែលមានអ្នកស្លាប់ដោយកាំភ្លើង ច្រើនបំផុតក្នុងមនុស្សម្នាក់ សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងប្រភេទមួយចំនួន៖ វាជាប់ចំណាត់ថ្នាក់លេខ២ សម្រាប់ការស្លាប់ដោយកាំភ្លើងច្រើនបំផុតជារួម និងលេខ១ ក្នុងអត្រានៃការស្លាប់ដោយ កាំភ្លើងដោយខ្លួនឯង។
ប្រភពបានឲ្យដឹងថា “សមាជិកសភាជាច្រើនសន្មតថា អត្រាខ្ពស់នៃការស្លាប់ដោយកាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក កើតឡើងជាមួយនឹងច្បាប់កាំភ្លើងធូររលុង” ។ សហរដ្ឋអាមេរិក ក៏ទទួលបានចំណាត់ថ្នាក់លេខ១ សម្រាប់ភាពជាម្ចាស់អាវុធស៊ីវិលផងដែរ ជាមួយនឹងអាវុធចំនួន ១២០ដើមក្នុងមនុស្ស ១០០នាក់៕ ប្រែសម្រួល ឈូក បូរ៉ា
