រ៉ងហ្គូន៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថា នៅថ្ងៃព្រហស្បតិ៍នេះ តុលាការនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានកាត់ទោសមេដឹកនាំ ដែលត្រូវបានទម្លាក់ពីតំណែង គឺលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងអតីតទីប្រឹក្សាសេដ្ឋកិច្ច របស់លោកស្រី គឺលោកស្រី Sean Turnell ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ។
អ្នកទាំង២ត្រូវបានចោទប្រកាន់ ពីបទរំលោភលើច្បាប់សម្ងាត់ផ្លូវការ ដែលមានទោសអតិបរមា១៤ឆ្នាំ ហើយបានសារភាពថា មិនមានកំហុស ។
ប្រភពដែលបដិសេធមិន បញ្ចេញឈ្មោះបានឲ្យដឹងថា “៣ឆ្នាំគ្នាអត់ការងារលំបាកទេ” ។
លោកស្រី អ៊ុងសាន ស៊ូជី និង លោកស្រី Turnell និងសមាជិកមួយចំនួន នៃក្រុមសេដ្ឋកិច្ចរបស់លោកស្រី ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលត្រូវបានចាប់ខ្លួនចាប់តាំងពី របបយោធាបានផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារ កាលពីដើមឆ្នាំមុន រួមទាំងអ្នកនយោបាយ សមាជិកសភា ការិយាធិបតេយ្យ សិស្ស និងអ្នកកាសែត ។
ម្ចាស់ជ័យលាភីណូបែល លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង១៧ឆ្នាំរួចហើយ នៅក្នុងករណី ដាច់ដោយឡែក ដែលភាគច្រើនពាក់ព័ន្ធនឹង ការចោទប្រកាន់ពីបទពុករលួយ ។ លោកស្រីបានបដិសេធរាល់ការចោទ ប្រកាន់មក លើរូបគាត់ ។
លោកស្រី Turnell ដែលជាសាស្ត្រាចារ្យ ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Macquarie ក្នុងប្រទេសអូស្ត្រាលី ក៏ត្រូវបានឃុំខ្លួនផងដែរ ចាប់តាំងពីប៉ុន្មាន ថ្ងៃបន្ទាប់ពីរដ្ឋប្រហារ ។
ខុទ្ទកាល័យនាយកមន្ត្រីអូស្ត្រាលី និងក្រសួងការបរទេស មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ នោះទេ។ រដ្ឋមន្ត្រីការបរទេស Penny Wong ធ្លាប់បានលើកឡើងថា ក្រុង កង់បេរ៉ា បានច្រានចោលសេចក្តីសម្រេច របស់តុលាការ ដើម្បីដាក់ឱ្យលោកស្រី Turnell កាត់ទោស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា